វៀតណាមទទួលតំណែងជាប្រធានប្ដូវេនគណកម្មការអាស៊ានប្រចាំនៅទីក្រុង ម៉ាឌ្រីដ

(VOVWORLD) -នាព្រឹកថ្ងៃទី ៣០ ខែមករា នៅស្ថានទូតវៀតណាមប្រចាំនៅអេស្ប៉ាញ ឯកអគ្គរដ្ឋទូត លោក Ngo Tien Dung បានអញ្ជើញធ្វើជាអតីបតីក្នុងកិច្ចប្រជុំសាមញ្ញជាលើកទី ១ នៃគណកម្មការអាស៊ានប្រចាំនៅ ទីក្រុងម៉ាឌ្រីដ(ACM) ឆ្នាំ២០១៩ ក្រោយពីវៀតណាមបានទទួលតំណែងជាប្រធាន ACM ជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩។
វៀតណាមទទួលតំណែងជាប្រធានប្ដូវេនគណកម្មការអាស៊ានប្រចាំនៅទីក្រុង ម៉ាឌ្រីដ - ảnh 1  តំណាងប្រទេសចំនួន ៥ នៃណកម្មការអាស៊ានប្រចាំនៅ ទីក្រុងម៉ាឌ្រីដ(ACM) 

ក្នុងនាមជាប្រទេសប្រធាន ACM នោះ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ស្ថានទូតវៀតណាមបានកសាងរវៀបវារៈនៃគណកម្មការ ស្ដីពីសរសរទ្រូងចំនួន ៤ របស់ ACM ដែលរួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម ផ្សព្វផ្សាយរូបភាពអំពីសហគមន៍អាស៊ាន និងប្រទេសនីមួយៗនៅ អេស្ប៉ាញ។ តាមគម្រោង នាថ្ងៃទី ២០ខែ កុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ ស្ថានទូតវៀតណាមនឹងតាងនាមបណ្ដាប្រទេសអាស៊ានចូលរួមសិក្ខាសាលាជាមួយ
មហាវិទ្យាល័យល្បីល្បាញមួយចំនួនរបស់ទីក្រុងម៉ាឌ្រីដ និងតំណងគណកម្មការអឺរ៉ុបប្រចាំនៅ អេស្ប៉ាញ ដោយប្រធានបទ "អនាគតនៃទំនាក់ទំនងរវាងអាស៊ី - អឺរ៉ុប និងដំណើរការ ASEM "។

រាល់ការខិតខំប្រឹងប្រែង របស់រៀតណាមសម្រាប់សកម្មភាពរបស់ ACM បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ឋានៈរបស់អាស៊ាននិយាយរួម និងប្រទេសជាសមាជិកនីមួយៗនិយាយដោយឡែកចំពោះរដ្ឋអំណាចក៏ដូចជា សាធារណជនអេស្ប៉ាញផងដែរ។

ACM មាន  ប្រទេសចំនួន ៥ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ