វៀតណាមទទួលតំណែងជាប្រធានសមាគមសន្តិសុខសង្គមអាណត្តិ២០១៨-២០១៩

(VOVWORLD) - ពិធីផ្ទេរដំណែងប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) អាណត្តិ ២០១៨-២០១៩ ពីថៃមកជូនប្រទេសវៀតណាម បានប្រារព្ធនាថ្ងៃទី១៩ ខែកញ្ញា  នៅខេត្ត Khanh Hoa ក្នុងក្របខ័ណ្ឌនៃសន្និសីទ ASSA លើកទី ៣៥។ 
វៀតណាមទទួលតំណែងជាប្រធានសមាគមសន្តិសុខសង្គមអាណត្តិ២០១៨-២០១៩ - ảnh 1 តំណាងចូលរួមក្នុងពិធី ថតរូបអនុស្សវរីយ៍ (រូបថតៈ TTXVN)

យោងតាមអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងជាអគ្គនាយិកាធានារ៉ាប់រងសង្គម របស់ វៀតណាម លោកស្រី Nguyen Thi Minh ថា ក្នុងនាមជាប្រធាន ASSA អាណត្តិខាងមុខ វៀតណាមបានដាក់ចេញនូវភារកិច្ចសំខាន់ជាច្រើនដើម្បីរួមជាមួយប្រទេសសមា ជិកក្នុងការដោះស្រាយរាល់ការសាកល្បង រួមចំណែកធានាសន្តិសុខ សង្គមនាពេលអនាគត។ លោកស្រី Nguyen Thi Minh ឲ្យដឹងថា៖ “យើងខ្ញុំបានចែករំលែកនូវបទពិសោធជាច្រើនក្នុងការគ្រប់គ្រងនិងលើកកំពស់ គុណភាពសេវាកម្មព្រមទាំងបើកទូលាយមុខសញ្ញា ការគ្របដណ្តប់ សម្រាប់សមាជិកនៃ ASSA ផងដែរ។ ASSA នឹងបន្តការតភ្ជាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី រវាងអង្គការសន្តិសុខសង្គមនៅប្លុកនិងក្រៅប្លុកសំដៅឆ្ពោះទៅរកការអភិវឌ្ឍសន្តិសុខសង្គមដែលមាននិរន្តរភាពសម្រាប់មនុស្ស គ្រប់រូប”។

ក៏ក្នុងក្របខ័ណ្ឌនៃសន្និសីទ   ASSA 35 លើកនេះ ប្រតិភូ បានចុះហត្ថលេខាលើសេច ក្តីថ្លែងការណ៍រួមដោយបានព្រមព្រៀងគ្នាធ្វើសកម្មភាពក្នុងការអភិវឌ្ឍសន្តិសុខសង្គមប្រកបដោយចីរភាពមួយដើម្បីអនាគតភ្លឺស្វាងជូនដល់ប្រជាជន គ្រប់រូប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ