វៀតណាមទទួលទង់ ធ្វើម្ចាស់ផ្ទះ SEA Games 31

(VOVWORLD) -បន្ទាប់ពីពិធី ប្រគល់ទង់SEA Games នោះ វៀតណាម - ប្រទេសម្ចាស់ផ្ទះ SEA Games 31 បានរៀបចំការសម្ដែងសិល្បៈ ដើម្បីឧទ្ទេសនាមអំពីទឹកដី មនុស្ស និងកីឡាវៀតណាម។
វៀតណាមទទួលទង់ ធ្វើម្ចាស់ផ្ទះ SEA Games 31 - ảnh 1ក្រុមកីឡាវៀតណាមនៅក្នុង ពិធីបិទបញ្ចប់ SEA Games 30  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាយប់ថ្ងៃទី ១១ ខែធ្នូ នៅក្នុងពិធីបិទបញ្ចប់ SEA Games 30 បានប្រព្រឹត្តិទៅពិធីប្រគល់ ទង់ ធ្វើជាម្ចាស់ផ្ទះ SEA Games 31 ជូនវៀតណាម។ ហេតុដូច្នេះហើយ SEA Games 31 នឹងត្រូវបានរៀបចំឡើងនាចុងឆ្នាំ២០២១។ នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមទទួលរៀបចំ SEA Games។

បន្ទាប់ពីពិធី ប្រគល់ទង់SEA Games នោះ វៀតណាម - ប្រទេសម្ចាស់ផ្ទះ SEA Games 31 បានរៀបចំការសម្ដែងសិល្បៈ ដើម្បីឧទ្ទេសនាមអំពីទឹកដី មនុស្ស និងកីឡាវៀតណាម។

ក្រោយរយៈពេលជាង ១០ ថ្ងៃប្រកួតមក ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានមេដាយមាសចំនួន ៩៨ គ្រឿង។

ពីទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan  បានផ្ញើលិខិតអបអរសាទរដល់ក្រុមកីឡាវៀតណាមនៅ SEA Games 30។ ក្នុងសារលិខិតនេះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា SEA Games 30 បានគូសសញ្ញាសម្គាល់ដ៏សំខាន់ចំពោះក្រុមកីឡាវៀតណាម លើឆាកប្រកួតអន្តរជាតិ ខណៈដែលទទួលបានមេដាយមាសចំនួន ៩៨ គ្រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ