វៀតណាមទទួលបានវឌ្ឍនភាពជាច្រើនអំពីសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច-សង្គម

(VOVWORLD) -  នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានចែករំលែកនូវផែនការគាំទ្ររបស់អង្គការនិងភាគីពាក់ព័ន្ធ ហើយបានចូលរួមផ្តល់យោបល់ដើម្បីបញ្ចប់របាយការណ៍បច្ចេកទេសសម្រាប់ត្រៀមអោយការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល២០១១-២០២០ និងកសាងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០២១-២០៣០។

វៀតណាមទទួលបានវឌ្ឍនភាពជាច្រើនអំពីសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច-សង្គម - ảnh 1លោក Pham Ngoc Tien ប្រធាននាយកដ្ឋានសមភាព យេនឌ័រនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច  អញ្ជើញថ្លែងក្នុងពិធី

នាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាមបានសហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅវៀតណាមនិងអង្គការ សហប្រជាជាតិអំពីសមភាពយេនឌ័រនិងប្រគល់សិទ្ធិសម្រាប់នារី (UN Women) រៀប ចំសិក្ខាសាលាស្តីពី “ចាប់ផ្តើមការពិនិត្យឡើងវិញ រយៈពេល ១០ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់អាណត្តិ ២០១១-២០២០ និងការកសាងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០”។

នៅក្នុងសិក្ខាសាលានេះ លោក Pham Ngoc Tien ប្រធាននាយកដ្ឋានសមភាព យេនឌ័រនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានអោយដឹងថា៖ “នៅក្នុងបរិបទដែលទាំងក្នុងស្រុកនិងអន្តរជាតិ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បង្កើតឱកាសផងប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដ៏ធំធេងផង ដែលចាំបាច់ត្រូវដោះស្រាយ ដូចជាបដិវត្តឧស្សាហកម្ម ៤.០, ការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាបញ្ហាសន្តិសុខក្រៅប្រពៃណី និងគម្លាតអ្នកក្រីក្រជាដើម។ បញ្ហាទាំងនេះ ទាមទារអោយមានដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានសមភាពយេនឌ័រប្រកបដោយលក្ខណៈកាន់តែជាក់ស្តែងប្រកបដោយនិរន្តរភាព”។

នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានចែករំលែកនូវផែនការគាំទ្ររបស់អង្គការនិងភាគីពាក់ព័ន្ធ ហើយបានចូលរួមផ្តល់យោបល់ដើម្បីបញ្ចប់របាយការណ៍បច្ចេក ទេសសម្រាប់ត្រៀមអោយការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០១១-២០២០ និងកសាងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០២១- ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ