វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ

វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ - ảnh 1
វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ

 

          (VOV)_អគ្គនាយកទេសចរណ៍ បានអោយដឹងថា៖ ភ្ញៀវទេសចរណ៍អន្តរ​ជាតិមកដល់វៀតណាម ក្នុងខែឧសភា ឆ្នាំ ២០១៦នេះ មានជាង៧៥៧ពាន់នាក់ កើន៣០% 
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ គិតជារួម ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ
 ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមទទួលបានជាង៤លាននាក់ កើន២០% បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។ 

          ក្នុងពេលជាមួយគ្នានោះ តាមរបាយការណ៍អំពីស្ថានភាពសំរាក់លំហែរកាយនៅវៀតណាម ក្នុងរយៈពេល៦ខែឆ្នាំ២០១៦ របស់សម្ព័ន្ធក្រុមហ៊ុន Savills ថា៖ ​ភ្ញៀវ
ទេសចរអន្តរជាតិជាង៧០% បានជ្រើសរើសមកទេសចរណ៍សមុទ្រនៅ​វៀតណាម។ 
ភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនមកពីប្រទេសអាមេរិក ទ្វីបអឺរ៉ុប​ រុស្ស៊ីនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ