វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១៩ លាននាក់ ដោយបំបែកកំណត់ត្រាទាំងអស់
(VOVWORLD) - យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បង្ហាញ ថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀត ណាមបានឈានដល់ជាង ១៩,១ លាននាក់ ដែល កើនឡើង ២០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងបុរាណហូយអាន (រូបថត៖ VOV5/Le Chi) |
យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការទេសចរណ៍ នៃអង្គការសហប្រ ជាជាតិ (UN Tourism) ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់វៀត ណាមគឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅក្នុងបរិបទដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានងើបឡើងវិញត្រឹមតែ ៩០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះ អត្រាកំណើននៃវិស័យទេសចរណ៍របស់វៀតណាមគឺស្ថិតក្នុងចំណោមក្រុមខ្ពស់បំផុត រួមជាមួយនឹងជប៉ុន។
ទាក់ទងនឹងទំហំទីផ្សារ ចិននៅតែជាទីផ្សារទេសចរណ៍ធំជាងគេរបស់ប្រទេសវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ដោយមានភ្ញៀវទេសចរជិត ៤,៨ លាននាក់ (ស្មើនឹង ២៥,០%)។ ចំណាត់ថ្នាក់លេខ ២ គឺប្រទេសកូរ៉េខាងត្បូង ដែលមានភ្ញៀវទេសចរជាង ៣,៩ លាននាក់ (ស្មើនឹង ២០,៦%)។ ចំណាត់ថ្នាក់លេខ ៣ ជារបស់តៃវ៉ាន់ (ចិន) ដែលមានភ្ញៀវទេសចរ ១,១ លាននាក់ និងចំណាត់ថ្នាក់លេខ ៤ គឺសហរដ្ឋអាមេរិក (ភ្ញៀវទេសចរ ៧៦៦ ពាន់នាក់)៕