វៀតណាមទទួលស្វាគមន៍​ភ្ញៀវអន្តរជាតិជិត ៣,៧ លាននាក់ ដោយ​​ប្រាក់ចំណូល​ទេសចរណ៍​សម្រេច​បានជាង ៨ ពាន់លានដុល្លារ​អាមេរិក

(VOVWORLD) - ព័ត៌មានជាផ្លូវការពីអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌កីឡានិងទេសចរណ៍) កាលពីថ្ងៃទី ២៩ ខែមេសាបានឲ្យដឹងថា៖ ក្នុងខែមេសាឆ្នាំ ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ៩៨៤.០០០នាក់មកវៀតណាម ដែលខ្ពស់បំផុតគិតតាំងពីដើមឆ្នាំ និងកើនឡើង ៩,៩% បើប្រៀបធៀបនឹងខែមុន។
វៀតណាមទទួលស្វាគមន៍​ភ្ញៀវអន្តរជាតិជិត ៣,៧ លាននាក់ ដោយ​​ប្រាក់ចំណូល​ទេសចរណ៍​សម្រេច​បានជាង ៨ ពាន់លានដុល្លារ​អាមេរិក - ảnh 1ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅទីក្រុងហូជីមិញ - (រូបថត៖ TTXVN)

ចំនួនភ្ញៀវទេសចរក្នុងស្រុកត្រូវបានប៉ាន់ប្រមាណមានចំនួន ១០,៥ លាននាក់។ ក្នុងរយៈពេល៤ខែកន្លងទៅ ទេសចរណ៍វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជិត៣,៧លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន៣៨លាននាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណមានចំនួន ១៩៦,៦ ពាន់ពាន់លានដុង (ប្រហែល ៨,៤ ពាន់លានដុល្លារ) ។

កូរ៉េខាងត្បូងបន្តជាទីផ្សារភ្ញៀវទេសចរមកវៀតណាមច្រើនជាងគេក្នុងរយៈពេល៤ខែកន្លងមក ដែលឈានដល់១លាននាក់; បន្ទាប់មកគឺទីផ្សារអាមេរិកដែលមានចំនួន ២៦៣ពាន់នាក់ ខណៈដែលចិនឈានឡើងលំដាប់លេខ៣ ដែលមានចំនួន ២៥២ពាន់នាក់។ ភ្ញៀវទេសចរណ៍ភាគច្រើន(៨៨,៧%)បានមកវៀតណាមតាមផ្លូវអាកាស។

ក្នុងខែមេសា ឆ្នាំ២០២៣ វៀតណាមបានរៀបចំសកម្មភាពទេសចរណ៍ដ៏រស់រវើកជាច្រើន មុនថ្ងៃឈប់សម្រាកយូរអង្វែងចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី៣ ឧសភា និងទេសចរណ៍រដូវក្តៅដូចជា៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM Hanoi ឆ្នាំ២០២៣ ទិវាទេសចរណ៍ទីក្រុងហូជីមិញ មហោស្រពវប្បធម៌-ម្ហូបអាហារវៀតណាមឆ្នាំ២០២៣ នៅខេត្ត Quang Tri មហោស្រពរបរប្រពៃណី Hue ឆ្នាំ២០២៣ ដោយរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ