វៀតណាមធានាបរិយាកាសវិនិយោគធ្វើអាជីវកម្មបើកទូលាយដល់អាជីវកម្មអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី២០មិថុនា នៅទីស្នាក់ការសភាអឺរ៉ុបស្ថិតក្នុងទីក្រុងប្រុចសែល ស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិកនិងសហភាពអឺរ៉ុប (EU) បានរួមជាមួយក្រុមសមាជិកសភាមិត្តភាព EU - វៀតណាមនិងវិទ្យាសា្ថនស្រាវជ្រាវអាស៊ីរបស់ EU រៀបចំសិក្ខាសាលា សំដៅជម្រុញនូវជំហានឈានដល់ការចុះហត្ថលេខានិងអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU (EVFTA) ។ 
វៀតណាមធានាបរិយាកាសវិនិយោគធ្វើអាជីវកម្មបើកទូលាយដល់អាជីវកម្មអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៅក្នុងពិធី (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Vu Quang Anh ប្រធានក្រុមបេសកម្មវៀត ណាមប្រចាំនៅ EU បានអំពាវនាវឲ្យ EU ឲ្យបង្កើបថែមទៀត កិច្ចសហប្រតិបត្តិការជាមួយ វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោករូបនេះបានចាត់ទុកថា EVFTA ជាឯកសារដែលផ្តល់មកផលប្រយោជន៍ជូនទាំង EU និងវៀតណាម ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុននានារបស់ EU ទាក់ទងផ្ទាល់ជាមួយទីផ្សារវៀតណាម រួមចំណែកជម្រុញភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU។
លោក Pierre Groning នាយកទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មអន្តរជាតិបានវាយតម្លៃថា វៀតណាមកំពុងដើរចំទិសដែលបានសន្យាដោយត្រឹមត្រូវតាមបទដ្ឋានអំពីពលកម្មនិងការអភិវឌ្ឍនិរន្តរភាពក្នុងវិស័យពាណិជ្ជកម្មនិងអភិវឌ្ឍន៍។ លោក Groning បានអះអាងថា FTA ជាមួយវៀតណាម ប្រាកដប្រជាថានឹងនាំមកផលប្រយោជន៍ធំធេងសម្រាប់ EU។ លោកជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងបានអនុម័តក្នុងអាណត្តិបច្ចុប្បន្នរបស់សភាអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ