វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតសម្រាប់វិនិយោគិនបរទេស

(VOVWORLD) - ក្រសួងនគរបាលវៀតណាមនឹងបន្តជំរុញថែមទៀត កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ដើម្បីធានាបរិយាកាសវិនិយោគដ៏ល្អបំផុត សម្រាប់វិនិយោគិនបរទេសនិយាយទូទៅនិងសហគ្រាសនានារបស់អាមេរិកនិយាយដោយឡែកក្នុងការអភិវឌ្ឍន៍ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់នៅវៀតណាម។
វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតសម្រាប់វិនិយោគិនបរទេស - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ cand.com.vn

នេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam នៅក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន ដឹកនាំដោយលោក Alexander Feldman ប្រធាននិងជាអគ្គនាយកនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam មានបំណងថា នារយៈពេលខាងមុខ ក្រសួងនគរបាលវៀតណាមនិងសហគ្រាសនានារបស់អាមេរិក នឹងបន្តសហការគ្នាលើវិស័យដឹកជញ្ជូន; ការបង្ការនិងពន្លត់អគ្គីភ័យ; ជួយសង្គ្រោះ និងបច្ចេកវិទ្យាព័ត៌មានជាដើម។

ចំណែកខ្លួនវិញ លោក Alexander Feldman មានបំណងថា នាពេលខាងមុខ រដ្ឋាភិ បាលវៀតណាមនិយាយរួមនិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក នឹងបន្តផ្តោតការយកចិត្តទុកដាក់រួមទាំងបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសអាមេ រិកធ្វើការវិនិយោគប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ