វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណះ

វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណះ - ảnh 1
វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណះ

(VOV)_នា​​ថ្ងៃទី១៣មិនា សន្និសីទសហប្រតិបត្តិការលើកទី៧រវាង​រដ្ឋសភានៃ​ប្រ
ទេសចំនួន៤ជាសមាជិកក្រុមសហប្រតិបត្តិការអនុតំបនទន្លេមេគង្គ​(CLMV) រួម
មាន៖កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានប្រារព្វឡើង នៅ​ទីក្រុងភ្នំពេញ (កម្ពុ
ជា) ដោយប្រធាបទ៖​បទពិសោធន៍ឃ្លាំមើលគ្រប់គ្រងថវិការដ្ឋ​ និងវិនិយោគសាធារណះ។
 ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច​ហេងសំរិន បានសង្កត់ធ្ងន់ថា៖ សន្និ
សីទជាឱកាសមួយដើម្បីរដ្ឋសភានៃប្រទេសទាំងបួន ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ជា
មួយគ្នា ក្នុងសកម្មភាពជំនាញ ជាពិសេសគឺក្នុងការងារគ្រប់គ្រង ឃ្លាំមើលហិរញ្ញវត្ថុ
និងថវិការដ្ឋ។ សន្និសីទក៏ជាឱកាសពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងបួន CLMV រួមចំណែកថែរក្សាសន្តិសុខ និងស្ថិរ
ភាពនៅប្រទេសនីមួយៗ លើតំបន់ ​និងពិភពលោកផងដែរ។

          បន្ទាប់ពីពិធីបើក គណៈប្រតិភូវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការ
ហិរញ្ញវត្ថុ-ថវិការដ្ឋរបស់រដ្ឋសភា លោកNguyen Duc Hai បាន​អញ្ជើញជាអធិបតីកិច្ចប្រ
ជុំពិភាក្សាដើមដំបូងដោយប្រធានបទ៖ លើកកំពស់តួនាទីឃ្លាំមើល របស់រដ្ឋសភា ចំ
ពោះការវិនិយោគសាធារណះ។ ​

          តាមរបៀបវារះ ក្នុងរយៈពេលពីរថ្ងៃសន្និសីទប្រព្រឹត្តទៅនេះ ក្រៅពី​កិច្ចប្រជុំ​ពិ
ភាក្សាពោលខាងលើ នៅមានកិច្ចប្រជុំពិភាក្សាចំនួន៣ទៀតគឺ៖ គ្រប់គ្រងល្អ​ជាកូន
សោសំរាប់ការងារគ្រប់គ្រងថវិកា និងវិនិយោគសាធារណះ ចែករំលែក​បទពិសោធន៍ 
និងមេរៀនពីតួនាទីរបស់សវនាកម្មរដ្ឋ វាយតំលៃលទ្ធផលសិក្ខាសាលាលើកទី៦នៅទី
ក្រុង Da Nang ( វៀតណាម) និងបង្កើតផែន​ការសហប្រតិបត្តិការក្នុងអនាគត។

          សន្និសីទលើកនេះ​បិទបញ្ចប់នាថ្ងៃទី១៤មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ