វៀតណាមនិងកម្ពុជាឯកភាពកសាងកំណត់គតិយុត្តស្តីអំពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធានទឹករួម

វៀតណាមនិងកម្ពុជាឯកភាពកសាងកំណត់គតិយុត្តស្តីអំពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធានទឹករួម - ảnh 1
រូបថតៈ TTXVN


(VOVworld)-សម័យប្រជុំលើកទី១០ រវាងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា​ ក្រសួង ធនធានទឹកនិងឧតុនិយមកម្ពុជា រួមជាមួយក្រុមការងាររួម វៀតណាម-កម្ពុជា ស្តីអំពី ពង្រាងកំណត់គ្រប់គ្រងប្រើប្រាស់ប្រភពធនធានទឹកតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរបានបើកនាថ្ងៃទី១៤មិថុនា នៅទីក្រុងសៀមរាបរបស់កម្ពុជា។ ថ្លែងមតិនៅទី
នេះ បណ្ឌិត Le Duc Trung ប្រធានខុទ្ទកាល័យអចិន្តៃ្រយ៍គណៈកម្មាធិការទន្លេមេគង្គ
វៀត ណាម និងជាប្រធានក្រុមការងាររួម វៀតណាម-កម្ពុជាបានសង្កត់ធ្ងន់ អំពីរាល់
ការខំ ប្រឹងប្រែងរបស់ក្រុមការងារ នឹងរួមចំណែកក្នុងការត្រៀមរៀបចំការងារឯកភាព
កសាង រាល់កំណត់គត្តិយុត្ត អំពីការគ្រប់គ្រង និងប្រើប្រាស់រួមប្រភពធនធានទឹករវាង
ប្រ ទេសទាំងពីរ។​លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបានជូនឡើងថ្នាក់ខ្ពស់ជាងដើម្បីអនុ
ម័ត និងបំពេញបន្ថែមចូលក្នុងដំណើការកសាងកិច្ចព្រមព្រៀងគ្រប់គ្រង ប្រើប្រាស់
ប្រភព ធនធានទឹករួមតាមបណ្តោយព្រំដែនវៀតណាមនិងកម្ពុជា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ