វៀតណាមនិងកាហ្សាក់ស្ថានបន្តសហការយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់និងអន្តរជាតិនានា

(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Nurlan Nigmatulin និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកាហ្សាក់ស្ថានបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
វៀតណាមនិងកាហ្សាក់ស្ថានបន្តសហការយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់និងអន្តរជាតិនានា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Nurlan Nigmatulin (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន។ បន្ទាប់នោះ ភាគីទាំង ពីរបានដំណើរការពិភាក្សាការងារទ្វេភាគី។

        ប្រធានរដ្ឋសភាទាំងពីរបានអោយដឹងថាក្រោយរយៈពេល២៧ឆ្នាំបង្កើត ទំនាក់ទំនងការទូត មក ទំនាក់ទំនងរវាងវៀតណាមនិងកាហ្សាក់ស្ថានកំពុងរីក ចម្រើនយ៉ាងល្អប្រសើរ។

        កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ បាននាំមកនូវ លទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មប៉ុន្តែមិនទាន់សក្តិសមនឹងសក្ដានុពលនិងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឡើយ។ ប្រធានរដ្ឋ សភាទាំងពីរបានឯកភាពរក្សានិងពង្រីកយន្តការពិគ្រោះយោបល់គ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានាដូចជា IPU APPF ASEP និង MSEAP ជាដើម។

        បន្ទាប់ពីជំនួបពិភាក្សាការងារ ភាគីទាំងពីរបានរៀបចំសន្និសីទកាសែតរួម។ ថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្ត ការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើវិស័យនានាដែលវៀតណាមមានឧត្តម ភាពហើយកាហ្សាក់ស្ថានមានតម្រូវការដូចជា ឧស្សាហកម្មស្រាល ឧស្សាហ កម្ម ចំណីអាហារ តម្បាញកាត់ដេ ហើយពង្រីកសក្ដានុភាពនិងឧត្តមភាពនៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិង EAEU។ ភាគីទាំងពីរសន្យាបន្ត សហការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេសគឺ ក្នុងឆ្នាំ២០២០ដែលកាហ្សាក់ស្ថានជាប្រធានកិច្ចប្រជុំអំពីកិច្ចសហការធ្វើសកម្ម ភាពនិងវិធានការពង្រឹងជំនឿទុកចិត្តនៅទ្វីបអាស៊ី (CICA) ហើយវៀត ណាមជា ប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “ភាគីទាំងពីរឯកភាពថា នឹងស្រាវជ្រាវលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ បង្កើតមូលដ្ឋានដើម្បី ដំណើរការកិច្ចសហប្រតិបតិ្តការអោយកាន់តែនិរន្តរភាពនិងប្រសិទ្ធភាព ព្រម ទាំងរក្សាពង្រីកយន្តការពិគ្រោះយោបល់ សហការគ្នាយ៉ាងស្អិតរមួតនៅវេទិកាព ហុភាគីនានា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីអភិវឌ្ឍ។រដ្ឋសភានៃប្រទេសនីមួយៗត្រូវការពង្រីកតួនាទីរបស់ខ្លួន ធ្វើអោយ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីនេះនាពេលខាងមុខ”។

        ចំណែកឯប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Nurlan Nigmatulin បានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្ររបស់កាហ្សាក់ស្ថាននៅអាស៊ី អាគ្នេយ៍ ក៏ដូជានៅសហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG)។ លោកបានលើកច្បាស់ថា៖

        “រដ្ឋសភានៃប្រទេសទាំងពីរមានតួនាទីដ៏សំខាន់ក្នុងការជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនៅប្រទេសនីមួយៗ។ ភាគីទាំងពីរបាន ឯកភាពនឹងជំរុញខ្លាំងនូវការផ្លាស់ប្ដូរគណៈប្រតិភូរដ្ឋសភា ទៅវិញទៅមកនាពេលខាងមុខដើម្បីរៀនសូត្របទពិសោធន៍របស់គ្នាក្នុងការងារនីតិបញ្ញត្តិ កសាងច្រករបៀងគតិយុត្តសម្រាប់ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ