វៀតណាមនិងកាហ្សាក់ស្ថានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន

(VOVWORLD) -នារសៀលថ្ងៃទី១០ឧសភា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨វិថី Quan Su រដ្ឋធានីហាណូយ លោក Vu Hai អគ្គនាយករង វិទ្យុសម្លេងវៀតណាម បានអញ្ជើញទទួលជួបជាមួយលោក Aibek Smadiyarov ឯកអគ្គរដ្ឋទូតរងសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម។
វៀតណាមនិងកាហ្សាក់ស្ថានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន - ảnh 1អគ្គនាយករង លោក Vu Hai អញ្ជើញទទួលជួបជាមួយលោក  Aibek Smadiyarov ឯកអគ្គរដ្ឋទូតរងសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម

ក្នុងជំនួបនេះ លោក Vu Hai អញ្ជើញឧទ្ទេសនាមទ្រួសៗអំពីវិទ្យុសម្លេងវៀតណាម ដោយឲ្យដឹងថា ជារៀងរាល់ឆ្នាំ វិទ្យុសម្លេងវៀតណាម តែងតែផ្លាស់ប្តូរកម្មវិធីផ្សាយសម្លេងទូរទស្សន៍ជាមួយដៃគូបរទេស។ លោក Vu Hai អញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំមានបំណងថា តាមរយៈស្ថានទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាមនេះ យើងអាចចុះហត្ថលេខានូវកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុសម្លេងទូរទស្សន៍កាហ្សាក់ស្ថាន ជាពិសេសគឺកម្មវិធីបទចម្រៀង កម្មវិធីឧទ្ទេសនាមនិងផ្សពផ្សាយរូបភាព ទឹកដី រមណីដ្ឋានរបស់ប្រទេសយើងទាំងពីរ។ ម្យ៉ាងវិញទៀត អាចផ្លាស់ប្តូរគណៈប្រតិភូអ្នកយកព័ត៌មាននិងសហការរៀបចំកម្មវិធីផ្សាយសម្លេងទូរទស្សន៍ជាដើម”។

        រីខ្លួនវិញ លោក Aibek Smadiyarov បានលើកច្បាស់ថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែឧសភា វេទិកាផ្សព្វផ្សាយអាស៊ី-អឺរ៉ុបលើកទី១៥នឹងបានរៀបចំឡើងនៅប្រទេសកាហ្សាក់ស្ថាន។ តាមនោះ កាហ្សាក់ស្ថានចង់អញ្ជើញតំណាងរបស់វិទ្យុសម្លេងវៀតណាមចូលរួមព្រឹត្តិការណ៍នេះ។ លោករូបនេះក៏ឲ្យដឹងថែមទៀតថា ស្ថានទូទកាហ្សាក់ស្ថាននឹងរួមសហការជាមួយគណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម ដើម្បីផ្លាស់ប្តូរខ្លឹមសារលំអិតអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ