វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo

វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo  - ảnh 1
វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo (vietnamplus.vn)

        Vovworld-វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅ​
ឈូងសមុទ្រ Bac Bo និងសហប្រតិបត្តិការក្នុងវិស័យរសើបនានានៅសមុទ្រនាថ្ងៃ​ទី១៩និង២០កុម្ភៈនៅទីក្រុងហាណូយ។

        នៅការចរចារវង់ទី៥ថ្នាក់ឯកទេសអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ
Bac Bo ភាគីទាំងពីរបានអះអាងអនុវត្តយ៉ាងម៉ឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់​ដឹក​នាំនៃប្រទេសទាំងពីរអំពីការជំរុញកិច្ចចរចារកំណត់ដំបន់សមុទ្រនៅខាងក្រៅឈូង​
សមុទ្រ Bac Bo ទន្ទឹមនឹងនោះសកម្មជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមនៅ​ដំបន់​
សមុទ្រនេះ។ នៅវង់ចរចារលើកនេះ ក្រុមអ្នកជំនាញការបច្ចេកទេស ស្រាវជ្រាវរួម
នៃភាគីទាំងពីរបានដំណើរការផ្លាស់ប្តូរអំពីខ្លឹមសារជាក់ស្ដែងមួយ​ចំនួនបំរើគោល
ដៅចំនួន២ កំណត់ដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo និងសហប្រតិបត្តិ
ការអភិវឌ្ឍន៍រួមនៅដំបន់សមុទ្រនេះ។

        នៅវង់ចរចារក្រុមការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរសើបតិចលើ​
សមុទ្រ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពផែនការលាតត្រដាងជាក់ស្ដែងកិច្ច​ព្រមព្រៀងសហប្រតិបត្តិការចំនួន២។ ទន្ទឹមនឹងនោះភាគីទាំងពីនឹងបន្តផ្លាស់ប្តូរ​
ពង្រាង​កិច្ចព្រមព្រៀងសហប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះលើសមុទ្រវៀត​
ណាម-ចិនដើម្បីអាចចុះហត្ថលេខានិងអនុវត្តក្នុងឆ្នាំ២០១៤។

        ភាគីទាំងពីរបានឯកភាពវង់ចរចារវង់ទី៦ថ្នាក់ឯកទេសវៀតណាម-ចិនស្ដីពី​ដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo នាឆមាសទី២ឆ្នាំ២០១៤និងវង់​ទី​៦​ស្ដីពីកិច្ចសហប្រតិបត្តិការរសើបតិចលើសមុទ្រវៀតណាម-ចិននាខែឧសភាឆ្នាំ​២០១៤នៅប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ