វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការរក្សាទំនាក់ទំនងស្ថិរភាពយូរអង្វែង

វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការរក្សាទំនាក់ទំនងស្ថិរភាពយូរអង្វែង - ảnh 1
វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការរក្សាទំនាក់ទំនងស្ថិរភាពយូរអង្វែង (VOV)

        Vovworld-ក្នុងដំណើរទស្សនកិច្ចការងារនៅចិនចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី​២៧​
សីហា​ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍​គណៈ
លេខាក្នុងនាមជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong បានជួបសន្ទនាជាមួយអនុប្រធានរណសិរ្ស​មាតុ​ភូមិចិន
លោក Wang Jiarui នារសៀលថ្ងៃទី២៦សីហា។ ក្នុងពិធីជួបសន្ទនា​នេះ លោក Le
Hong Anh បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ច​នៅ​ចិនលើកនេះគឺដើម្បី
រួមជាមួយថ្នាក់ដឹកនាំចិនផ្លាស់ប្តូរអំពីវិធានការសំដៅកែលំអរនិងជំរុញទំនាក់ទំនង
រវាងបក្សទាំងពីរ រដ្ឋទាំងពីរ អះអាងការដែលបក្សទាំងពីរ រដ្ឋទាំងពីរបង្កើនកិច្ច
សហប្រតិបត្តិការរក្សាទំនាក់ទំនងអភិវឌ្ឍន៍ល្អប្រសើរ​ស្ថិរភាពជាប្រការចាំបាច់ ពិសេសគឺក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិបច្ចុប្បន្ន​និងស្ថានភាពសមុទ្រខាង
កើតមានបំរ៉ែបំរួលតានតឹងស្មុគ្រស្មាញជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងបក្សទាំង
ពីរ ប្រទេសទាំងពីរនិងបរិយាកាសសន្តិសុខ​សន្តិភាព​ស្ថិរភាពរបស់ដំបន់។

        រីឯលោក Wang Jiarui បានអះអាងថា ភាគីចិនគោរពដំណើរទស្សន​កិច្ច​របស់
លោក Le Hong Anh ក្នុងនាមជាបេសកជនពិសេសរបស់លោកអគ្គលេខា Nguyen
Phu Trong និងជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួម​ចំណែក​ដោះ​ស្រាយ​ដ៏សមស្របជំលោះការខ្វែងគំនិតនៅសេសសល់រវាងប្រទេស​ទាំង​ពីរ ជំរុញ
ទំនាក់ទំនងរវាងវៀតណាម-ចិនអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ