វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ

(VOVWORLD) - លោកមានគោលបំណងថា ជប៉ុននឹង ឈានឡើងនាំមុខគេក្នុងវិស័យវិនិយោគបរទេសនិងពាណិជ្ជកម្មនៅវៀតណាម ដែលក្នុងនោះខេត្ត Saitama នឹងឈានមុខគេក្នុងដំណើរការនេះ។
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono (រូបថត៖ baochinhphu.vn)

  នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ក្នុងជំនួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត ណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវ ក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងវៀតណាម-ជប៉ុននាបច្ចុប្បន្ន កំពុងរីកចម្រើនយ៉ាងល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ក្នុងនោះទំនាក់ទំនងរវាង បណ្ដាតំបន់ក៏ដើរតួនាទីដ៏សំខាន់ដែរ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា អភិបាល ខេត្តលោក Motohiro Ono នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិ បតិ្តការរវាងខេត្ត Saitama ជាមួយតំបន់នានានៅវៀតណាមនិយាយដោយឡែក និងរវាងវៀតណាមនិងជប៉ុននិយាយរួម។ លោកមានគោលបំណងថា ជប៉ុននឹង ឈានឡើងនាំមុខគេក្នុងវិស័យវិនិយោគបរទេសនិងពាណិជ្ជកម្មនៅវៀតណាម ដែលក្នុងនោះខេត្ត Saitama នឹងឈានមុខគេក្នុងដំណើរការនេះ។

        ចំណែកឯអភិបាលខេត្តលោក Motohiro Ono វិញបានអះអាងថា ខេត្ត Saitama ជានិច្ចកាលគោរពទំនាក់ទំនងពិសេសជាមួយវៀតណាម ព្រមទាំង ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ ជនវៀតណាមដែលមករស់នៅនិងធ្វើការនៅតំបន់ផងដែរ។ លោកមានគោលបំណងថា ភាគីទាំងពីរនឹងរួមគ្នាជំរុញ កិច្ចសហប្រតិបតិ្តការយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាពនិង ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ