វៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិនបរទេស

(VOVWORLD) - នៅក្នុងជំនួបនេះ តំណាងបេសកកម្មការទូតបរទេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ ជាពិសេសសមិទ្ធិផលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការអនុវត្តគោលដៅពីរដើរទន្ទឹមគ្នារបស់វៀតណាមផងដែរ។
វៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិនបរទេស - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបអគ្គកុងស៊ុលអាមេរិក កូរ៉េខាងត្បូងនិងឥណ្ឌា ប្រចាំនៅទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិដែលវិនិយោគនៅខេត្ត Long An (រូបថត៖ VGP/Quang Hieu)

នាព្រឹកថ្ងៃទី ២១ ខែមីនា នៅខេត្ត Long An នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបអគ្គកុងស៊ុលសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងឥណ្ឌា ប្រចាំទីក្រុងហូជីមិញនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនពហុជាតិគឺ GS Energy, Alibaba ដែលកំពុងធ្វើការវិនិយោគនៅខេត្ត Long An។

នៅក្នុងជំនួបនេះ តំណាងបេសកកម្មការទូតបរទេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ ជាពិសេសសមិទ្ធិផលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងអនុវត្តន៍គោលដៅពីរទន្ទឹមគ្នារបស់វៀតណាម។ តំណាងទីភ្នាក់ងារការទូតនានាបានលើកឡើងថា ពាណិជ្ជករអាមេរិក កូរ៉េខាងត្បូង និងឥណ្ឌា មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅវៀតណាម ព្រមទាំងជឿជាក់ថា បន្ទាប់ពីបានតភ្ជាប់ជើងហោះហើរឡើងវិញ វិនិយោគិនបរទេសនឹងមកវៀតណាមស្វែងរកឱកាសសហប្រតិបត្តិការជាពុំខាន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា គឺបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ។ រួមជាមួយគ្នានោះ វៀតណាមនឹងកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មដោយឥតឈប់ឈរ ជាពិសេស បង្កលក្ខណៈងាយស្រួលបំផុត សម្រាប់អង្គភាពអាជីវកម្មបរទេសមកវិនិយោគនៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ