វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវេទិការពហុភាគី

វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវេទិការពហុភាគី - ảnh 1
វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវេទិការពហុភាគី (VOV)


(VOVworld) – ​នាព្រឹកថ្ងៃទី ៣ មេសា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការ
បរទេសម៉ុងហ្គោលី លោក Tsend Munkh-Orgil ដែលកំពុងបំពេញទស្សនកិច្ចនៅ
 វៀតណាម។ ក្នុងការចរចារ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីវិធានការជំរុញការ
អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-ម៉ុងហ្គោលី
លើគ្រប់វិស័យ ក៏ដូចជា ផ្លាស់ប្តូរមតិអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ផងដែរ។
 រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖
វៀតណាមគោរពរការពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយម៉ុងហ្គោលី បង្កើន
ទំនុកទុកចិត្តខាងនយោបាយ បើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហការយ៉ាងជិតស្និទ្ធលើបណ្ដាវេទិការពហុ
ភាគី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក  Tsend Munkh-Orgil
បានអះអាងថា៖ ក្រសួងការបរទេសម៉ុងហ្គោលីនឹងបន្តសហការយ៉ាងជិតស្និទ្ធ
ជាមួយភាគីវៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ
 ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី
ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ