វៀតណាមនឹងមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតក្នុងដំណាក់កាលខាងមុខ

(VOVWORLD) - ក្នុងឱកាសដែលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបញ្ចប់ប្រកបដោយជោគជ័យ ទីភ្នាក់ងារវិទ្យុនិងទូរទស្សន៍ NHK បានសង្កត់ធ្ងន់ថា៖ វៀតណាមបានដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងជ្រើសរើសថ្នាក់ដឹកនាំថ្មី។ 
វៀតណាមនឹងមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតក្នុងដំណាក់កាលខាងមុខ - ảnh 1កាសែត Asahi ក៏បានចុះផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម  (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅជប៉ុន)

កាសែត Asahi ក៏បានចុះផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះបានសង្កត់ធ្ងន់ថា នៅអាណត្តិក្រោយវៀតណាមនឹងផ្តោតទៅលើការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងគ្រាជំងឺរាតត្បាតផង។

សារព័ត៌មានអេឡិតត្រូនិក  Jiji Press បានវាយតម្លៃថា លោកអគ្គលេខាបក្ស ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់បក្ខជនជាច្រើនក្នុងបក្ស ពីព្រោះប៉ុន្មានឆ្នាំមកនេះ លោកបានដឹកនាំការងារប្រកប ដោយជោគជ័យក្នុងការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងគ្រប់គ្រងការរីករាលនៃកូវីដ ១៩ ដោយជោគជ័យ ផង។ កាសែត NewStraits Times (ម៉ាឡេស៊ី) នៅថ្ងៃទី ១ ខែកុម្ភៈបានលើកត្រដែត គោលនយោបាយរបស់អគ្គលេខាបក្ស Nguyen Phu Trong ដែលប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលត្រូវបានប្រជាជន វៀតណាមនិងបក្ខជន ភាគច្រើនគាំទ្រ។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) ក៏មានអត្ថបទវិចារណកថាលើលទ្ធផលនៃមហាសន្និបាត ដែលបង្ហាញថា វៀតណាមកំពុងរក្សាគោលជំហរនិងគោលនយោ បាយបច្ចុប្បន្ន បើកទ្វារជាមួយពិភពលោកនិងទាក់ទាញការវិនិយោគបរទេសដែលជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច។

ចំណែកឯទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១ ខែកុម្ភៈ  ក៏បានរាយការណ៍ព័ត៌មានអំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានលើកឡើងជាពិសេសអំពីគោលដៅស្តារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយមានការជំរុញសេដ្ឋកិច្ចឯកជននិងរឹតបន្តឹងរាល់វិធានការប្រយុទ្ធប្រឆាំងកូវីដ ១៩។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនេះថា នៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំខាងមុខ វៀតណាមនឹងលើកកម្ពស់តួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់នៃសម្ព័ន្ធក្រុមហ៊ុនសកល ដូចជា Samsung, Electronics Co និង Intel Corp ផងដែរ។

កាសែត “រដ្ឋធម្មនុញ្ញ” របស់អេហ្ស៊ីបក៏បានដកស្រង់សុន្ទរកថារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅឯសន្និសីទកាសែតបន្ទាប់មហាសន្និបាតលើកទៅ ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានបញ្ជាក់ថាមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបក្សកុម្មុយនិស្តវៀតណាមនឹងបន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងពេលខាងមុខនេះជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ