វៀតណាមនិងមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ទីប្រឹក្សារដ្ឋសាធារដ្ឋ សហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc នោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
វៀតណាមនិងមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍រួម - ảnh 1ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ទីប្រឹក្សារដ្ឋសាធារដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម

សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋ Aung San Suu Kyi បានសម្តែងនូវការពេញចិត្តចំពោះការ វិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ជាពិសេសគឺការលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ នាខែសីហាឆ្នាំ២០១៧កន្លងទៅ។ ភាគីទាំងពីរបានជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វស័យ រួមទាំងពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សង្គមនិងអប់រំ។

        ភាគីទាំងពីរបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់តាមរយៈ កាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភានិងជួបប្រាស្រ័យប្រជាជន ដែលនឹងរួមចំណែកបង្កើនចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានទទួលស្គាល់នូវការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៧ទទួលបានជិត៨៣០លានដុល្លាអាមេរិក កើន៥១% បើប្រៀបនឹងឆ្នាំ២០១៦។ ភាគីទាំងពីរបានសន្យា បង្កើនកិច្ចសហប្រតិបត្តិការនិងស្វែងរកវិធានការថ្មីសំដៅសម្រេចបានឆាប់ៗ គោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លាអាមេរិក។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់របស់គោលនយោបាយពាណិជ្ជកម្ម វិនិយោគ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិន មីយ៉ាន់ម៉ានិងវៀតណាមផងដែរ។

        ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការបោះជំហានវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ព្រមទាំងអះអាង បន្តអនុវត្តប្រកបដោយជោគជ័យ រាល់កិច្ចព្រមព្រៀងដែលទទួលបានក្នុងក្របខ័ណ្ឌនៃទាំងទ្វេភាគីនិងពហុភាគី។

        ភាគីទាំងពីរបានអះអាងថា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅបណ្តាយន្តការសហប្រតិបត្តិការតំបន់ក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេគង្គ-កូរ៉េខាងត្បូងជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិការ សំដៅកសាងប្រកបដោយជោគជ័យសហគមន៍អាស៊ាន ដែលមានតួនាទីជាមជ្ឈមណ្ឌលក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់។

        ភាគីទាំងពីរក៏បានអះអាងសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ