វៀតណាមនិងម៉ារ៉ុកសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្រ្ត

វៀតណាមនិងម៉ារ៉ុកសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្រ្ត - ảnh 1
វៀតណាមនិងម៉ារ៉ុកសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្រ្ត (Nguyễn Hồng)

(VOV)_នាថ្ងៃទី ២៨ មិនា​ នៅទីក្រុងហាណូយ ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាហ្រ្វិនិងមជ្ឈឹមបូព៌ា
(បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវវិទ្យាសាស្ត្រសង្គមនៃ
ព្រះរាជាណាចក្រម៉ារ៉ុក បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បី
បង្កើតនិង ពង្រឹង​ការ​ផ្លាស់ប្តូរព័ត៌មានខាងវិទ្យាសាស្រ្តដែលទាក់ទងទៅនឹងទំនាក់
ទំនងអន្តរជាតិគោល​​នយោបាយកិច្ចការបរទេសសន្តិសុខនៅក្នុងតំប់និងសកលលោក
 ការអភិវឌ្ឍ​សេដ្ឋកិច្ច​នយោបាយ និងវប្បធម៌អន្តរជាតិជាដើម។ តាមនោះ វិទ្យាស្ថាន​
ស្រាវជ្រាវ​អាហ្រ្វិក​និង​មជ្ឈឹមបូព៌ា(បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម)​និងមជ្ឈ
មណ្ឌល​ស្រាវ​ជ្រាវវិទ្យាសាស្ត្រសង្គមនៃព្រះរាជាណាចក្រម៉ារ៉ុកនឹងផ្លាស់ប្ដូរព័ត៌មានអំពី
បណ្ដាសកម្មភាពវិទ្យាសាស្ត្រជាប្រចាំនិងស៊ីជម្រៅថែមទៀតនា ពេលខាងមុខនេះ ។
 ភាគីទាំងពីរបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្ដូរលើបណ្ដាលទ្ធផលនៃការស្រាវ
ជ្រាវ និងវណ្ណកម្មវិទ្យាសាស្ត្រដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

ស្ថាប័នទាំងពីរក៏បានរួមគ្នាពិគ្រោះយោបល់អំពីលទ្ធភាពរៀបចំសន្និសីទសិក្ខា
សាលាតុមូល និងពិភាក្សា វិទ្យាសាស្រ្តនៅម៉ារ៉ុក និងវៀតណាមផងដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ