វៀតណាមនិងម៉ាឡេស៊ីខិតខំបង្កើនទំហំពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា វៀតណាមនិងម៉ា ឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីសកម្មភាពរយៈពេល ៥ ឆ្នាំសម្រាប់អាណត្តិ២០១៥-២០២០ ដោយមានគោលដៅនៃការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។
 វៀតណាមនិងម៉ាឡេស៊ីខិតខំបង្កើនទំហំពាណិជ្ជកម្ម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងសិក្ខាសាលាស្តីពីការតភ្ជាប់ រវាងធុរកិច្ចវៀតណាម ម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី សហការជាមួយសមាគមសហគ្រាសវៀតណាមនៅម៉ាឡេស៊ី (VNBIZ) ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី១នៃការបង្កើតសមាគម ដែលទាក់ទាញសហគ្រាសជាង ២០០ របស់ប្រទេសវៀតណាម ម៉ាឡេស៊ី ក៏ដូចជាសហគ្រាសជាច្រើនទៀតមកពីកម្ពុជា ថៃ ជាដើម។ យោងតាមស្ថិតិរបស់ម៉ាឡេស៊ីបានឲ្យដឹងថា គោលដៅខាងលើនេះនឹងត្រូវបញ្ចប់ត្រឹមឆ្នាំ ២០១៩។នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងធ្វើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីសកម្មភាពរយៈពេល ៥ ឆ្នាំលើកទី២សម្រាប់ដំណាក់កាល២០២០-២០២៥ សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ