វៀតណាមនិងម៉ាឡេស៊ីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដោយឥតឈប់ឈរ

(VOVWORLD) - នាពេលថ្មីៗនេះ ក្នុងអត្ថបទសរសេរក្រឡេកមើលឡើងវិញនូវរយៈ៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ាឡេស៊ី (១៩៧៣ ២០១៨) ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ីលោក Le Quy Quynh បានវាយតំលៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជានិច្ចកាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយត្រូវ បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ។

 ទំនាក់ទំនងវៀតណាម ម៉ាឡេស៊ី កាន់តែពិសេសថែមទៀតក្រោយពីប្រទេសទាំងពីរលើកកម្រិតទំនាក់ ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលទីឆ្នាំ២០១៥។

        ស្ដីពីទំនាក់ទំនងនយោបាយ វៀតណាមនិងម៉ាឡេស៊ីតែងតែផ្លាស់ប្ដូរគណៈ ប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៅកាណាល់ទាំងអស់រួមមាន បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភានិងជួបប្រាស្រ័យរវាងប្រជាជន។ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគរវាងប្រទេសទាំងពីរក៏អភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។ ម៉ាឡេស៊ីនា បច្ចុច្បន្នជាដៃគូពាណិជ្ជកម្មធំទី៨របស់វៀតណាម ហើយវៀតណាមក៏ជាដៃគូ ពាណិជ្ជកម្មធំទី១២របស់ម៉ាឡេស៊ីវិញដែរ។ ម៉ាឡេស៊ីឈរលំដាប់ថ្នាក់ទី៧ក្នុង ចំណោមប្រទេសនិងតំបន់ដែនដីទាំង១២៥ដែលមានការវិនិយោគផ្ទាល់ (FDI) ចូលមកវៀតណាម។

        ចំពោះទំនាក់ទំនងពហុភាគី ប្រទេសទាំងពីរក៏មានទំនាក់ទំនងដ៏ជិតស្និទ្ធិ គួរឲ្យជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកនៃអង្គការសំខាន់ៗជា ច្រើនងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ