វៀតណាមនឹងរៀបចំពិធីជួបមុខវីរៈអ្នកម្ដាយវៀតណាមទូទាំងប្រទេសជាលើកដំបូង

(VOVWORLD) - ចំណុចស្នូលក្នុងចំណោមសកម្មភាពរំលឹកខួបនាឆ្នាំ នេះ គឺកម្មវិធី “ជួបមុខវីរៈអ្នកម្ដាយវៀតណាមទូទាំងប្រទេសឆ្នាំ២០២០” ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ កក្កដា នៅទីក្រុង ហាណូយ និងពិធីប្រគល់ប័ណ្ណ “មាតុភូមិបញ្ជាក់គុណូបការៈ” ដែលគ្រោង នឹងបានរៀបចំឡើងនាថ្ងៃទី២១ កក្កដា នៅខេត្ត Quang Nam។ 
នាថ្ងៃទី១៣ កក្កដា នៅកិច្ចប្រជុំដាក់ឲ្យដំណើរការសកម្មភាពរំលឹកខួប លើកទី៧៣ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) រដ្ឋមន្រ្តី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានជម្រាបថា ចំណុចស្នូលក្នុងចំណោមសកម្មភាពរំលឹកខួបនាឆ្នាំ នេះ គឺកម្មវិធី “ជួបមុខវីរៈអ្នកម្ដាយវៀតណាមទូទាំងប្រទេសឆ្នាំ២០២០” ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ កក្កដា នៅទីក្រុង ហាណូយ និងពិធីប្រគល់ប័ណ្ណ “មាតុភូមិបញ្ជាក់គុណូបការៈ” ដែលគ្រោង នឹងបានរៀបចំឡើងនាថ្ងៃទី២១ កក្កដា នៅខេត្ត Quang Nam។ នៅពិធី ប្រគល់ប័ណ្ណ “មាតុភូមិបញ្ជាក់គុណូបការៈ” នេះ ថ្នាក់ដឹកនាំបក្ស រដ្ឋនឹង អញ្ជើញប្រគល់អំណោយជូនបណ្ដាគ្រួសារគោលនយោបាយ ញាតិសន្ដាន យុទ្ធជនពលី អ្នកបដិវត្តន៍ជើងចាស់ និងវីរៈកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រគល់ផ្ទះមេត្តាធម៌ចំនួន២០ខ្នងជូនចំពោះគ្រួសាររបស់ជនមានសគុណ ញាតិសន្ដានយុទ្ធជនពលីនៅខេត្ត Quang Nam និងអាហារូបករណ៍១០០ ចំណែកជូនសិស្សានុសិស្សក្រីក្រតែរៀនសូត្រពូកែនៅក្នុងខេត្តផងដែរ។ ក្រៅពីនោះ ថ្នាក់ដឹកនាំបក្ស រដ្ឋ នឹងចុះទៅសាកសួរសុខទុក្ខ ជូនអំណោយ ចំពោះគ្រួសាររបស់ជនមានគុណូបការៈចំពោះបដិវត្តន៍លើទូទាំងប្រទេស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ