វៀតណាមនិងរុស្ស៊ីផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ (VEF-5) នៅ ទីក្រុង Vladivostok ប្រទេសរុស្ស៊ី នាថ្ងៃទី ៥ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបជាមួយ សមភាគីរុស្ស៊ី លោក Maxim Akimov។
វៀតណាមនិងរុស្ស៊ីផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការអនុវត្តកិច្ចព្រមព្រៀងនានាដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាក្នុងកម្មវិធី និងគម្រោងសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់ៗផងដែរ។ ភាគីទាំងពីរក៏បានវាយតម្លៃថាការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យនានាកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដោយសង្កត់ធ្ងន់ថាគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា គប្បីមានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកសក្តានុភាពនៃភាគីទាំងពីរ ក៏ដូជជាដើម្បីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំងអនុវត្តតាមគោលដៅដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន ១០ ពាន់លានអាមេរិកនៅឆ្នាំ ២០២០ ផង     ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ