វៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី១៨មិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម លោក Tran Tuan Anh បានអញ្ជើញជួបធ្វើការជាមួយលោកស្រី Nikishina Veronika Olegovna រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មនៃគណៈកម្មការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EEC)។ 
វៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

ជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ត្រូវមានការខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់ការជំពាក់ជំពិននិងការលំបាក ដើម្បីសហគ្រាសទាំងអស់អាចឆ្លៀតយករាល់លក្ខណៈងាយស្រួលដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (VN-EAEU FTA) នាំមក ជាក់ស្តែងគឺឆ្ពោះទៅការទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងកម្រិត១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាព ជម្រុញការចរចារ កសាងប្រព័ន្ធបញ្ជាក់និងផ្ទៀងផ្ទាត់ប្រភពអេឡិចត្រូនិកស្របតាមដំណើរការដែលបានសន្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ