វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មិថុនា នៅទីក្រុងឡុងដ៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ជាផ្លូវការនៅចក្រភពអង់គ្លេស ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) រវាង វៀតណាមនិងអង់គ្លេស។ នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលត្រូវបានចរចារ យ៉ាងរហ័សដោយឈរលើមូលដ្ឋាននៃការទទួលមរតកការសន្យា នៅក្នុងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។ វៀតណាមត្រៀមខ្លួន ជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនអង់គ្លេសដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម។ ភាគីទាំងពីរនឹងរួមគ្នាបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិលោកស្រី Anne Marie Trevelyan បានឲ្យដឹងថា សក្ដានុពលនៃកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងចក្រភពអង់គ្លេស ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មគឺធំធេងណាស់ ហើយសង្ឃឹមថា សហ គ្រាសអង់គ្លេសនឹងរួមវិភាគទានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសកំពុងធ្វើការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយលទ្ធផលរហូតមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមានជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ