វៀតណាមនឹងអនុវត្តនូវវិធានការចាំបាច់ដើម្បីកាពារ អធិបតេយ្យភាពអំពីសមុទ្រកោះ។
(VOV WORLD,) /  
 |
រូបថតអិនធឺណែត |
Vovworld- នារសៀលថ្ងៃទី៧ឧសភាក្រសូងការបរទេសវៀតណាមបាន
រៀបចំសន្និសីទកាសែតអន្តរជាតិស្តីអំពីសកម្មភាពខុសឆ្គងរបស់ភាគីចិន
នាពេលថ្មីៗនេះ។
ថ្លែងមតិនៅសន្និសីទកាសែត លោក Ngo Ngoc Thu អនុប្រធានបញ្ជាការសេនាធិការ នៃបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម បានអោយដឹងថា៖ រហូតមកដល់បេលនេះ ចិនបានប្រមូលផ្តុំនាវាគ្រប់ប្រភេទចំនួន៨០គ្រឿង ទៅ ដល់តំបន់ស្ថានីយខួងប្រេងHaiynan Shiyou 981 ។ ទន្ទឹមនឹងនោះ ជាប្រចាំថ្ងៃ
នៅមានយន្តហោះជា ច្រើនក្រុម បានធ្វើសកម្មភាពលើតំបន់នេះដើម្បីគំរាមគំហែង
កងកម្លាំង បំពេញបេសកកម្មរបស់វៀតណាម។
ចំពោះសភាពការណ៍នេះ បណ្ដាកងកម្លាំងប្រតិបត្តិច្បាប់វៀតណាមបាន
មានវត្តមានអោយទាន់ពេលវេលាដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់នៅលើ
ដែនសមុទ្ររបស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏បានអនុ វត្តរាល់ សកម្មភាពតស៊ូប្រឆាំងដោយសន្តិវិធីទៀតផង។ លោក Tran Duy Hai អនុប្រធាន គណៈកម្មាធិការព្រំដែនជាតិវៀតណាម បានអះអាងថា៖
“ ដោយទទួលបានព័ត៍មានចែងថា៖ចិនបញ្ជូលស្ថានីយខួងប្រេងHaiynan
Shiyou 981 ចូលមកតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក្រសួងការបរទេសវៀត
ណាម បានមានវិធានការតស៊ូដែរ។ បានមានជំនួបសន្ទនាទ្វេភាគីចំនួន៨
នៅគ្រប់ជាន់ថ្នាក់។ និងក្នុងជំនួបធ្វើការទាំងនោះ វៀតណាមសុទ្ធតែអះអាង
ថា៖ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបណ្ដាការកំណត់របស់ច្បាប់អន្តរជាតិ រំលោភទៅលើកិច្ចព្រមព្រៀងនានាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន
អនុម័ត។ វៀតណាមប្រេជ្ញាប្រឆាំងជំទាស់រាល់សកម្មភាពនេះរបស់ចិន។”
លោក Tran Duy Hai ក៏ឲ្យដឹងថែមទៀតថា ដោយសារៈសំខាន់របស់រឿង
ហេតុនេះ វៀតណាមបានជូនដំណឹងទៅកាន់បណ្តាប្រទេសអាស៊ាន និងប្រទេស នានាដែលមានផលប្រយោជន៍រួមលើសមុទ្រខាងកើត។ បណ្តាប្រទេសបាន សម្តែងការព្រួយបារម្មណ៍ចំពោះទង្វើពោលខាងលើរបស់ចិន។
ឆ្លើយសំភាសជាមួយអ្នកយកព័ត៌មានជាតិនិងអន្តរជាតិអំពីសកម្មភាពរបស់ វៀតណាមនាពេលខាងមុខ អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោក
Le Hai Binh ឲ្យដឹងថា រហូតដល់ពេលនេះ ទោះបីជាចិនបង្កើនសកម្មភាពតាន
តឹងនៅសមុទ្រខាងកើតក្តី ប៉ុន្តែវៀតណាមនៅតែអនុវត្តរាល់វិធានការតស៊ូ ការ
ទូតដោឈរលើមូលដ្ឋានសន្ទនាសន្តិភាព។ ប៉ុន្តែវៀតណាមនឹងអនុវត្តន៍រាល់វិធានការសំដៅការពារអធិបតេយ្យភាពអំពីកោះសមុទ្រនិងការពារខ្លួនដោយខ្លួន
ក្នុងករណីចាំបាច់។
សន្និសីទកាសែតនេះបានទាក់ទាញការយកចិត្តទុកដាក់របស់សាព័ត៌មាន ជាតិនិងអន្តជាតិរាប់រយនាក់។ លោក Le Hai Binhឲ្យដឹងថែមទៀតថា នាពេល
ខាងមុខ អាស្រ័យលើបំរ៉ែបំរួលជាក់ស្តែង វៀតណាមនឹងផ្តល់ព័ត៌មានទៅកាន់ ស្ថាប័នតំណាងនៅឯបរទេសដើម្បីសហគមន៍អន្តរជាតិយល់ច្បាស់អំពីបញ្ហានេះ៕
-VOV WORLD,