វៀតណាមនិងអាហ្រ្វិកខាងត្បូងបង្កើនកិច្ចសហប្រត្តិការលើវិស័យទូរគមនាគមន៍

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង រដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានមាន​ដំណើរទស្សនកិច្ចការងារនៅអាហ្រ្វិកខាងត្បូងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨តុលា ។ ក្នុងអំឡុងពេលស្នាក់នៅអាហ្រ្វិកខាងត្បូង លោក Nguyen Bac Son និងគណៈ ប្រតិភូបានជួបសន្ទនាជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង លោក Faith
Muthambi។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានជូនដំណឹងឲ្យគ្នាទៅវិញទៅមក
អំពីស្ថានភាពព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសនីមួយៗ ចែករំលែកបទពិសោធ
ក្នុងការគ្រប់គ្រងរដ្ឋ ជាពិសេស ចែករំលែកអំពីបទពិសោធន៍គ្រប់គ្រងសារព័ត៌
មាន ផ្សាយសម្លេងនិងទូរទស្សន៍។ ភាគីទាំងពីរក៏បានឯកភាពខ្ពស់ក្នុងការផ្លាស់ ប្តូរគណៈប្រតិភូអ្នកយកព័ត៌មាន ការសែត ដើម្បីជូនដំណឹងអំពីទឹកដី មនុស្ស ក៏ ដូចជាសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ