វៀតណាមនាំចេញអង្ករជើងដំបូងទៅកាន់ទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរចូលជាធរមាន

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប EVFTA មានសុពលភាព ចាប់ពីថ្ងៃទី ១ សីហា។ 
វៀតណាមនាំចេញអង្ករជើងដំបូងទៅកាន់ទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរចូលជាធរមាន - ảnh 1ការដាក់អង្ករចូលក្នុងកុងតឺន័រ នៅក្រុមហ៊ុន Trung An (រូបថត៖ TTXVN)

ចំពោះមុខទំនិញអង្ករវិញ សហភាពអឺរ៉ុបផ្តល់ឱ្យវៀតណាមនូវកូតាចំនួន ៨០.០០០ តោន ដែលមានអត្រាពន្ធ ០%។ ហើយជើងអង្ករដំបូងបង្អស់ ដោយ ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់  Trung An នៃទីក្រុង Can Tho បាននាំចេញទៅសហភាពអឺរ៉ុប (EU) ក្នុងខែសីហាឆ្នាំ ២០២០ ដែលមានតម្លៃជាង ១.០០០ ដុល្លារអាមេរិក/តោន។

លោក Pham Thai Binh អគ្គនាយកក្រុមហ៊ុន Trung An បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានចុះកិច្ចសន្យាលក់អង្ករ ជាមួយអតិថិជនចំនួន ៣ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលមានបរិមាណសរុបរហូតដល់ ៣.០០០ តោន។ យ៉ាងណាមិញ ក្រុមហ៊ុនរបស់លោកក៏បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដើម្បីឱ្យទីផ្សារ EU អាចទទួលយកនូវផលិតផលអង្ករ គឺត្រូវតែមានបញ្ជាក់ពីប្រភពដាំដុះឲ្យបានច្បាស់លាស់ តាមស្តង់ដារអន្តរជាតិនិងមានគុណភាពឈ្ងុយឆ្ងាញ់។ លោក Pham Thai Binh ឲ្យដឹងថែមទៀតថា៖ “កាលពីមុននេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធពី ៥ ទៅ ៤៥% ដូច្នេះគឺពិបាកក្នុងការប្រកួតប្រជែងណាស់។ ប៉ុន្តែឥឡូវនេះ នៅពេលដែលយើងនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដោយពន្ធនាំចេញ ០% នោះ ទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្មនិងគ្រឿងឧបភោគបរិភោគ មានការប្រកួតប្រជែងខ្លាំងជាមួយប្រទេសដទៃទៀត។  ដោយឡែក ក្រុមហ៊ុន Trung An បាននាំចេញទំនិញទៅកាន់អឺរ៉ុប ដោយម៉ាក់យីហោ Trung An Rice មានន័យថា ក្រៅពីគុណភាព ម៉ាកយីហោនិងស្លាកសញ្ញារបស់វៀតណាម ក៏អាចរួមចំណែកលើកកំពស់ម៉ាកយីហោអង្កររបស់វៀតណាមដែរ”

ប្រតិកម្មទៅវិញ

ផ្សេងៗ