វៀតណាមនាំចេញអង្ករប្រមាណ ៦,១៥ លានតោនក្នុងឆ្នាំ ២០២០

(VOVWORLD) - តម្លៃនាំចេញជាមធ្យមសម្រាប់ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៥០០ ដុល្លារ / តោន កើនឡើង ១៣,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។
វៀតណាមនាំចេញអង្ករប្រមាណ ៦,១៥ លានតោនក្នុងឆ្នាំ ២០២០ - ảnh 1វៀតណាមនាំចេញអង្ករប្រមាណ ៦,១៥ លានតោនក្នុងឆ្នាំ ២០២០

យោងតាមការប៉ាន់ប្រមាណរបស់អន្តរក្រសួង (ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម) បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ សម្រេចបាន ៦,១៥ លានតោន ក្នុងតម្លៃប្រមាណ ៣,០៧ ពាន់លានដុល្លារអាមេរិក។ ទោះបីបរិមាណអង្ករនាំចេញមានការថយចុះប្រមាណ ៣,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ប៉ុន្តែតម្លៃនាំចេញបានកើនឡើង ៩,៣% ។ តម្លៃនាំចេញជាមធ្យមសម្រាប់ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៥០០ ដុល្លារ / តោន កើនឡើង ១៣,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នេះគឺជាតម្លៃប្រចាំឆ្នាំជាមធ្យមខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាកសិករដាំស្រូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ