វៀតណាម-នូវែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្ដុះបណ្ដាលនិងកសិកម្ម

(VOVWORLD) - ផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រស្ដីពីអប់រំក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៣ ត្រូវបានក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមនិងស្ថាប័នអប់រំនូវែលហ្សេឡង់ចុះហត្ថលេខាជាថ្មីម្ដងទៀតនារសៀលថ្ងៃទី២១ កក្កដា នៅទីក្រុងហាណូយ។
វៀតណាម-នូវែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្ដុះបណ្ដាលនិងកសិកម្ម - ảnh 1 ពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រស្ដីពីអប់រំក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៣រវាងក្រសួងអប់រំបណ្ដុះបណ្ដាលវៀតណាមនិងស្ថាប័នអប់រំនូវែលហ្សេឡង់។ (រូបថត៖ TTXVN)

ផែនការនេះគឺសំដៅដាក់ឲ្យដំណើរការនូវ គំនិតផ្ដួចផ្ដើមនានាលើវិស័យអប់រំរវាងប្រទេសទាំងពីរ។ តាមផែនការ នូវែលហ្សេឡង់នឹងបន្តជួយឧបត្ថម្ភដល់វៀតណាមដើម្បីសម្រេចបាននូវ គោលដៅអប់រំនានានៃសតវត្សទី២១ ឆ្ពោះទៅការបណ្ដុះបណ្ដាលជំនាន់ និស្សិតមួយដោយមានចំណេះដឹងយ៉ាងទូលំទូលាយនិងបំណិនចាំបាច់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃ ទីផ្សារសកល។

នាថ្ងៃដដែល នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិង អភិវឌ្ឍជនបទវៀតណាមលោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញ វត្ថុលោកស្រី Vu Thi Mai និងឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម លោកស្រី Wendy Matthews បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការ ជួយសម្រួលដល់ការឆ្លងដែនរបស់ទំនិញកសិ-រុក្ខ-ជលផលដោយប្រើ ប្រាស់វិញ្ញាបនប័ត្រអេឡិចត្រូនិក។ ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Le Quoc Doanh បានសង្កត់ធ្ងន់ថា៖

“កិច្ចព្រមព្រៀងនេះមានអត្ថន័យដ៏សំខាន់ ដែលជួយឲ្យវៀតណាមធ្វើ សមាហរណកម្មយ៉ាងស៊ីជម្រៅថែមទៀតក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ព្រម ទាំងនាំមកនូវឱកាសជ្រៀតចូលទីផ្សារផ្សេងៗទៀតចំពោះកសិផលវៀត ណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ