វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគ

(VOVWORLD) - នាថ្ងៃទី១៩ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ កូរ៉េខាងត្បូងដូចជា Hyosung Lotte Hanwha Du Hyong Ryoo GS E&C Woo Mu Hion។
វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) និងប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon (រូបថត៖ TTXVN)

  នៅបណ្ដាជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានកត់សម្គាល់និង វាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគធ្វើអាជីវកម្មលើគម្រោងធំៗរបស់ដៃគូ កូរ៉េខាងត្បូងនៅវៀតណាម ព្រមទាំងមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុនទាំង នេះនឹងធ្វើអាជីវកម្មយ៉ាងយូរអង្វែងហើយបង្កើនការវិនិយោគចូលមកវៀតណាមផងដែរ។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញធ្វើ ជាសាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងសម្ព័ន្ធ ក្រុមហ៊ុន An Phat Holdings របស់វៀតណាមជាមួយក្រុមហ៊ុន TLC កូរ៉េខាងត្បូង អំពីការបើកទូលាយទ្រង់ទ្រាយផលិតកម្មវត្ថុធាតុដើមស្វ័យបំបែកធាតុដ៏ស្និទ្ធស្នាលជាមួយបរិស្ថាននៅកូរ៉េខាងត្បូង ហើយដំណើរការវិនិយោគលើគម្រោង ផលិតកម្មវត្ថុធាតុដើមជីវសាស្ត្របំបែកធាតុទាំងស្រុងនៅវៀតណាម ដោយដើមទុន សរុបចំនួន១០០លានដុល្លាអាមេរិក។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ក៏បានទៅសួរសុខ ទុក្ខសហគមន៍ ជនវៀតណាម កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម ប្រចាំកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ