វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេស ចេញចូលព្រំដែននិងស្នាក់នៅ

វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេស ចេញចូលព្រំដែននិងស្នាក់នៅ - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang (Image:nguyentandung.org)

(VOVworld) -  វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេសចេញចូល ព្រំដែននិងស្នាក់នៅ។ នេះគឺជាគោលដៅរបស់ពង្រាងច្បាប់ស្តីពីការចេញចូល
ព្រំដែននិងរស់នៅរបស់ជនបរទេសនៅវៀតណាមដែលត្រូវបានដាក់ជូននៅ
រដ្ឋសភាក្នុងសម័យកិច្ចប្រជុំ នារសៀថ្ងៃទី ២៨ តុលា។  បើប្រៀបនឹងបញ្ញត្តិស្តីពី
ការចេញចូលព្រំដែននិងស្នាក់នៅរបស់ជនបរទេសនៅវៀតណាមឆ្នាំ ២០០០ ពង្រាងច្បាប់ពោលខាងលើត្រូវបានជាក់ស្តែងភាវូបនីយកម្មសិទ្ធិនិងកាតព្វកិច្ច
របស់ជនបរទេសនៅវៀតណាម។ ជាពិសេស ស្តីពីការផ្លាស់ប្តូរគោលដៅចូល
ព្រំដែនពង្រាងច្បាប់ពោលខាងលើកំណត់ថា៖ ជនបរទេសមកកាន់នៅវៀតណាម
មិនអាចផ្លាស់ប្តូរគោលដៅរបស់ខ្លួនបានទេ​លើកលែងការណីពិសេសមួយចំនួន។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang បាន ឲ្យដឹងថា៖

“ស្តីពីការលើកលែងទិដ្ឋការសំរាប់ជនបរទេសត្រួវបានអនុវត្តដោយឈរលើ
មូលដ្ឋានសន្ធិសញ្ញាអន្តរជាតិទ្វេភាគីឬពហុភាគីដែលវៀតណាមគឺជាសមាជិក។ ការលើកលែងទិដ្ឋការដោយឯតោភាគីត្រូវបានអនុវត្តតាមសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ ដើម្បីសមស្របនឹងការពិត
ជាក់ស្តែង ពង្រាងច្បាប់បានកំណត់លក្ខខ័ណ្ឌបន្ថែមមួយចំនួនក្នុងពេលផ្តល់
ទិដ្ឋការចំពោះជនបរទេសដែលមកវៀតណាមវិនិយោគធ្វើពលកម្មនិងរៀនសូត្រ។ការកំណត់មិនផ្លាស់ប្តូរគោលដៅនៃទិដ្ឋការចូលនៅវៀតណាមសំដៅធានាភាព សកម្មនៃច្បាប់នេះ។”

តាមលោក Tran Dai Quang បានឲ្យដឹងថែមទៀតថា៖ ពង្រាងច្បាប់ក៏បានបើក ទូលាយមុខសញ្ញាដែលទទួលបានការលើកលែងទិដ្ឋការចំពោះអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការពូកែរគឺជាជនបរទេស ជាដើម៕



ប្រតិកម្មទៅវិញ

ផ្សេងៗ