វៀតណាមបញ្ជាទិញវ៉ាក់សាំងប្រឆាំង Covid-19 ពីដៃគូមានកិត្យានុភាពមួយចំនួន

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ទន្ទឹម នឹងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនោះ គឺរដ្ឋាភិបាលវៀត ណាមក៏យកចិត្តទុកដាក់ពិសេសហើយបញ្ជាដឹកនាំយ៉ាងញឹកញាប់ឲ្យ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាពន្លឿនការស្រាវជ្រាវដើម្បីផលិតវ៉ាក់ សាំងនៅក្នុងប្រទេស ព្រមទាំងរួមសហការជាមួយក្រុមហ៊ុន ដៃគូផលិតនិង ផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយកិត្យានុភាពលើពិភពលោក សំដៅទិញវ៉ាក់ សាំងក្នុងពេលឆាប់ៗបំផុត។

នារសៀលថ្ងៃទី១៥ តុលា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីស្ថាន ភាពស្រាវជ្រាវ ផលិតវ៉ាក់សាំងប្រឆាំង Covid-19 របស់វៀតណាម អ្នកនាំ ពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ទន្ទឹម នឹងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនោះ គឺរដ្ឋាភិបាលវៀត ណាមក៏យកចិត្តទុកដាក់ពិសេសហើយបញ្ជាដឹកនាំយ៉ាងញឹកញាប់ឲ្យ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាពន្លឿនការស្រាវជ្រាវដើម្បីផលិតវ៉ាក់ សាំងនៅក្នុងប្រទេស ព្រមទាំងរួមសហការជាមួយក្រុមហ៊ុន ដៃគូផលិតនិង ផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយកិត្យានុភាពលើពិភពលោក សំដៅទិញវ៉ាក់ សាំងក្នុងពេលឆាប់ៗបំផុត។

ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានកសាងគោលនយោបាយនិង បទបញ្ញត្តិនានាដើម្បីជួយសម្រួលដល់ការទទួលយក ដឹកជញ្ជូន រក្សាទុក ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងឲ្យបានឆាប់រហ័សបំផុតបន្ទាប់ពីមានវ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ