វៀតណាមបន្តបង្កើនការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតដោយវីរុស nCoV

(VOVWORLD) - នាថ្ងៃទី៩កុម្ភៈ នៅពេលទៅត្រួតពិនិត្យនៅសាលាវប្បធម៌សិល្បៈខេត្ត Vinh Phuc អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តលោក Le Duy Thanh បានឯកភាពលើវិធានការកសាងកងពេទ្យកម្រិត ២របស់មន្ទីរ សុខាភិបាល។

  គិតដល់ថ្ងៃទី៩កុម្ភៈ វៀតណាមមានមនុស្សចំនួន១៤នាក់ដែលត្រូវឆ្លង ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ក្នុងនោះខេត្ត Vinh Phuc មានអ្នកឆ្លងជំងឺ៩នាក់។ ចំពោះស្ថានភាពនេះ បណ្ដាក្រសួង ស្ថាប័ននិងតំបន់នានាទូទាំងប្រទេសកំពុងអនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតយ៉ាងសកម្ម។

        នាថ្ងៃទី៩កុម្ភៈ នៅពេលទៅត្រួតពិនិត្យនៅសាលាវប្បធម៌សិល្បៈខេត្ត Vinh Phuc អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តលោក Le Duy Thanh បានឯកភាពលើវិធានការកសាងកងពេទ្យកម្រិត២របស់មន្ទីរ សុខាភិបាល។ នាថ្ងៃទី១០កុម្ភៈ បណ្ដាអង្គភាពនឹងដំណើរការដំឡើង ឧបករណ៍សម្ភារៈ រៀបចំធនធានមនុស្សនិងវិធានការប្រតិបត្តិកងពេទ្យ កម្រិត២នៅសាលាវប្បធម៌សិល្បៈខេត្ត Vinh Phuc។

        នាព្រឹកថ្ងៃទី១០កុម្ភៈ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន ដាក់អោយដំណើរការកងពេទ្យកម្រិត២បង្ការទប់ស្កាត់ជំងឺរាតត្បាតដោយ វីរុស nCoV នៅឃុំ Nhuan Duc ស្រុក Cu Chi។

        ក្រសួងសុខាភិបាលក៏បាន ឆ្លើយតបនឹងលិខិតបទដ្ឋានរបស់ក្រសួង អប់រំបណ្ដុះបណ្ដាលស្ដីពីការលើកមតិឯកទេសស្ដីពីលក្ខខ័ណ្ឌនិងបទដ្ឋានដើម្បីឲ្យសិស្សានុសិស្សឈប់សម្រាកពីការសិក្សា។ តាមក្រសួងសុខាភិបាលថា ចំពោះបណ្ដាតំបន់ដែលមិនទាន់កើតជំងឺ គឺអាចឲ្យសិស្សានុសិស្សទៅរៀន ក្រោយពីបានដំណើរការកំចាត់មេរោគ បោសសម្អាតអនាម័យសាលារៀន ព្រមទាំងណែនាំដល់សិស្សានុសិស្ស ឪពុកម្ដាយនិងគ្រូបង្រៀនអំពីរបៀប បង្ការទប់ស្កាត់ការឆ្លងវីរុស nCoV ហើយបញ្ចូលកម្មវិធីបង្រៀនអំពី nCoV ទៅក្នុងកម្មវិធីបង្រៀនប្រចាំថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ