វៀតណាមបន្តបញ្ជូននាយទាហានចំនួន៧នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ប្រធានគណៈកម្មាធិការនៃក្រសួងការពារ ជាតិទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសនិងមោទនភាព ប៉ុន្តែក៏ជាភារកិច្ចលំបាកមួយ ព្រោះថាត្រូវធ្វើសកម្មភាពក្នុងបរិយាកាសពហុជាតិនៃអង្គការសហប្រជាជាតិ។ 
វៀតណាមបន្តបញ្ជូននាយទាហានចំនួន៧នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់សេចក្ដីសម្រេចរបស់ប្រធានរដ្ឋវៀតណាមជូនចំពោះនាយទាហានចំនួន៧នាក់ (រូបថត៖ Tuoi Tre)

  នាព្រឹកថ្ងៃទី២៨ ខែមិថុនា នៅរដ្ឋធានីហាណូយ ក្រសួងការពារជាតិវៀត ណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចរបស់ប្រធានរដ្ឋ ហើយប្រគល់ភារកិច្ច ជូននាយទាហានចំនួន៧នាក់ ទៅចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។

        តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ប្រធានគណៈកម្មាធិការនៃក្រសួងការពារ ជាតិទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសនិងមោទនភាព ប៉ុន្តែក៏ជាភារកិច្ចលំបាកមួយ ព្រោះថាត្រូវធ្វើសកម្មភាពក្នុងបរិយាកាសពហុជាតិនៃអង្គការសហប្រជាជាតិ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh មានគោលបំណងថា បណ្ដានាយទាហាន ដែលទទួលបានភារកិច្ចលើកនេះ នឹងខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។

        តាងនាមក្រុមនាយទាហានទៅបំពេញភារកិច្ច វរសេនីយ៍ទោ Luong Truong Vinh បានអះអាងថា នាយទាហានទាំងអស់នឹងប្រតិបត្តិយ៉ាងម៉ត់ចត់តាមវិន័យ របស់កងទ័ពប្រជាជនវៀតណាំមក៏ដូចជាបទបញ្ញត្តិនានារបស់អង្គការសហប្រជាជាតិ សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីបំពេញប្រកបដោយជោគ ជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ