វៀតណាមបានបង្កើតដោយជោគជ័យឧបករណ៍ Kit ចំនួនពីរឈុតសម្រាប់រកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ ១៩

(VOVWORLD) - ឧបករណ៍ធ្វើតេស្តថ្មី kit ចំនួនពីរឈុត សម្រាប់រកឃើញនិងធ្វើរោគវិនិច្ឆ័យដោយវិទ្យាស្ថានស្រាវជ្រាវកោសិការដើមនិងបច្ចេកវិទ្យាហ្សែន Vinmec (ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup) បង្កើតឡើង។ 
វៀតណាមបានបង្កើតដោយជោគជ័យឧបករណ៍ Kit ចំនួនពីរឈុតសម្រាប់រកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ ១៩    - ảnh 1ឧបករណ៍ធ្វើតេស្ត VinKit SARS-CoV-2 Multiplex RT-PCR 

ភាពខុសគ្នានៃឈុត VinKit ទាំងពីរនេះគឺស្ថិតក្នុងដំណើរការអនុវត្ត។ ខណៈពេលដែលឧបករណ៍ VinKit SARS-CoV-2 RT-PCR 1.0 ប្រតិបត្តិតាមដំណើរការបច្ចេកវិទ្យា ដោយមានប្រតិកម្មឯករាជ្យចំនួន ០៣ ដើម្បីបញ្ជាក់ពីលទ្ធផលនោះ គឺឈុត VinKit SARS-CoV-2 Multiplex RT-PCR បានរួមបញ្ចូលនូវប្រតិកម្មឯករាជ្យចំនួន ៣ ទៅតែមួយវិញ ដើម្បីជួយសន្សំសំចៃផលិតផលជីវវិទ្យា  ពេលវេលា ការចំណាយ កាត់បន្ថយប្រតិបត្តិការនិងកាត់បន្ថយកំហុសបច្ចេកទេស។ សាស្រ្តាចារ្យ - បណ្ឌិត Nguyen Thanh  Liem នាយកវិទ្យាស្ថានស្រាវជ្រាវកោសិកាដើមនិងវិទ្យាសាស្រ្តបច្ចេកវិទ្យាហ្សែនបានឲ្យដឹងថា ដោយមានការរួមបញ្ចូលគ្នា “៣ ក្នុង ១”  ហេតុដូច្នេះ ឧបករណ៍ VinKit SARS-CoV-2 Multiplex RT-PCR បានជួយកាត់បន្ថយ ២/៣ នៃប្រតិបត្តិការបច្ចេកទេស កាត់បន្ថយកំហុសក្នុងដំណើរការអនុវត្តន៍និងសន្សំសំចៃលើការចំណាយ។ ជាពិសេស ឧបករណ៍ VinKit នេះ បានបង្កើនល្បឿនធ្វើតេស្តទ្វេដង បើប្រៀបធៀបទៅនឹងឧបករណ៍ដែលមាននៅលើទីផ្សារ។ ប្រការនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង បង្ការនិងទប់ស្កាត់ជំងឺ។ បច្ចុប្បន្ន Vinmec កំពុងអនុវត្តដំណើរការផលិតកម្មជាបន្ទាន់និងធ្វើបែបបទចុះបញ្ជី សម្រាប់ការចែកចាយឱ្យបានទូលំទូលាយ។

សូមគូសបញ្ជាក់ថា VinKit SARS-CoV-2 RT-PCR 1.0 និង VinKit SARS-CoV-2 Multiplex RT-PCR គឺជាឧបករណ៍ Kit ចំនួនពីរឈុត ដែលបានវិទ្យាស្ថានស្រាវជ្រាវកោសិកាដើមនិងបច្ចេកវិទ្យាហ្សែន Vinmec បង្កើតឡើងដោយផ្អែកលើដំណើរការបច្ចេកវិទ្យានៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត សហរដ្ឋ អាមេរិក (CDC សហរដ្ឋអាមេរិក) និងត្រូវបាន នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឪសថអាមេរិក អនុញ្ញាត្តិឲ្យប្រើប្រាស់ ក្នុងខែមីនាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ