វៀតណាមបានបោះជំហានយ៉ាងលឿនក្នុងវិស័យសមភាពយេនឌ័រ

(VOVWORLD) - សម័យប្រជុំលើកទី ៦៣ នៃគណៈកម្មា ធិការអង្គការសហប្រជាជាតិស្តីពីឋានៈស្ត្រី កំពុងបានប្រព្រឹត្តទៅនៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២២ ខែមីនា ដោយមានការចូលរួមពីតំណាងជាង១០០រូប ដែលជាអនុប្រធានាធិប តីនិងឧបនាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្រ្តីនៅជុំវិញពិភពលោក។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានអញ្ជើញចូលរួមនិងផ្តល់មតិយោបល់នៅឯកិច្ចប្រជុំនេះ។

សម័យប្រជុំលើកនេះ នឹងពិចារណាលើការជំរុញរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដោយមានបញ្ហាធំៗចំនួន៣ គឺៈជំរុញសុខុមាលភាពសម្រាប់ស្ត្រី; ធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើងដើម្បីស្ត្រីអាចទទួលបានផលជាគោលនយោបាយសុខុមាលភាពពេញលេញបំផុត និងជំរុញការផ្តល់សិទ្ធិសម្រាប់ស្រ្តី តាមរយៈគោលនយោបាយនិងដំណោះស្រាយ។

ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅខាងក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រី លោក Dao Ngoc Dung បានលើកច្បាស់ថា ជាមួយនឹងប្រធានបទ “ឆ្នាំសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារ” នៅឆ្នាំ ២០១៩នេះ វៀតណាមនឹងអនុ វត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយដែលពាក់ព័ន្ធនឹងស្ត្រី។ ក្នុងនោះមាន ដំណោះស្រាយដូចជា ផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងទូលំទូលាយដោយផ្តោតលើការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ; បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនជាទូទៅ ជាពិសេសស្ត្រីជនជាតិភាគតិច; ការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពនិងគោលនយោបាយគាំពារសង្គមជាដើម។

យោងតាមលោក Dao Ngoc Dung  ក្នុងរយៈពេលកន្លងមក ដៃគូនានាសុទ្ធតែបានវាយតម្លៃថា វៀតណាមបានបោះជំហានគួរឲ្យកត់សម្គាល់ក្នុងវិស័យសមភាពយេនឌ័រ រួមទាំងបានព្រមព្រៀងគ្នា ដើម្បីឈានដល់ការឯកភាពគ្នានូវកម្មវិធីសកម្មភាព ការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ