វៀតណាមបំពេញល្អភារកិច្ចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០២០

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy មានប្រសាសន៍ថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសនៅឯវេទិកាពិភពលោក ការពារផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសជាតិ លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាម។ 
វៀតណាមបំពេញល្អភារកិច្ចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០២០ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (កណ្ដាល) (រូបថត៖ TTXVN)

វៀតណាមបានបំពេញល្ អរាល់ការសន្យា និងភារកិច្ចរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិទី ២ ក្នុងនាមជា សមា ជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ នេះបើយោងតាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy មានប្រសាសន៍ថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសនៅឯវេទិកាពិភពលោក ការពារផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសជាតិ លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាម។ រួមជាមួយបណ្ដាប្រទេស ដទៃទៀតនៅក្នុងក្រុម E10 (បណ្ដាប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ) វៀតណាមតែងតែខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ជួយសម្រួលក្រុម P5 (ប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ) ឲ្យមានការយោគយល់គ្នាថែមទៀត ក៏ដួចជាកាត់បន្ថយភាពជាប់គាំងនៅក្រុមប្រឹក្សាសន្តិសុខដោយសារការខ្វែងគំនិតគ្នារវាងប្រទេសទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ