វៀតណាមប្រគល់គ្រឿងឥស្សារិយយសមេដាយសំរាប់ថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនរបស់ឡាវ
|
វៀតណាមប្រគល់គ្រឿងឥស្សារិយយសមេដាយសំរាប់ថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនរបស់ឡាវ (nhandan.com.vn) |
Vovworld-នាថ្ងៃទី១០កញ្ញានៅទីស្ដីការស្ថានទូតវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ
តាមការផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅឡាវបាន
ប្រគល់គ្រឿងឥស្សារិយយសមេដាយរបស់រដ្ឋវៀតណាមជូនថ្នាក់ដឹកនាំ អតីតថ្នាក់
ដឹកនាំក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងថាមពល-រ៉ែនៃប្រទេសឡាវដោយមាន
ស្នាដៃឆ្នើមពិសេសក្នុងការពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណង
សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមលោក
Nguyen Manh Hung បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី២ជូនលោក Nam
Viyaketh គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី៣ជូនលោក Somboun Rasasombath រួម
ជាមួយគ្រឿងឥស្សារិយយសមេដាយចំនួន១០គ្រឿងទៀត។
ថ្លែងមតិនៅពិធីនេះ លោក Nam Viyaketh បានសន្យានឹងបន្តខំប្រឹងប្រែងថែម
ទៀតដើម្បីរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរឹតបន្តឹងចំណងមិត្តភាពសាមគ្គីភាព
ពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម វៀតណាម-ឡាវ៕