វៀតណាមប្រគល់ជូនឧបករណ៍ សម្ភារៈសុខាភិបាលជួយចិនបង្ការទប់ស្កាត់ជំងឺរាតត្បាតដោយវីរុស nCoV

(VOVWORLD) - តាងនាមភាគីចិន លោកឯកអគ្គរដ្ឋទូតចិនប្រចាំ វៀតណាម Xiong Bo បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងសមាគមន៍កាកបាទក្រហមវៀតណាម ដែលបានជួយឧបត្ថម្ភដល់ ប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈរូបភាពដ៏សមស្រប។ 
វៀតណាមប្រគល់ជូនឧបករណ៍ សម្ភារៈសុខាភិបាលជួយចិនបង្ការទប់ស្កាត់ជំងឺរាតត្បាតដោយវីរុស nCoV - ảnh 1 លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung ប្រគល់ដល់លោកឯកអគ្គរដ្ឋទូតចិន Xiong Bo នូវកញ្ចប់សម្ភារៈ ឧបករណ៍សុខាភិបាល (រូបថត៖ baoquocte.vn)

  ពិធីប្រគល់ឧបករណ៍ សម្ភារៈសុខាភិបាលរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាមជូនបក្ស រដ្ឋនិងប្រជាជនចិន បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៩ កុម្ភៈនៅព្រលានយន្តហោះអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ។

        តាងនាមភាគីវៀតណាម លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung បានប្រគល់ដល់លោកឯកអគ្គរដ្ឋទូតចិន Xiong Bo នូវកញ្ចប់សម្ភារៈ ឧបករណ៍សុខាភិបាល រួមមានម៉ាស៊ីនជំនួយដង្ហើម សម្លៀកបំពាក់ប្រឆាំង មេរោគ ស្រោមដៃនិងម៉ាស់មុខពេទ្យក្នុងតម្លៃសរុប៥សែនដុល្លា អាមេរិក ដែលជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនដល់ បក្ស រដ្ឋនិងប្រជាជនចិន។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានអះអាងថា វៀតណាមកំពុងអនុវត្តវិធានការយ៉ាងប្ដូរផ្ដាច់សំដៅបង្ការទប់ស្កាត់ជំងឺរាតត្បាត ការពារសុខភាពជូនប្រជាជន ព្រមទាំងសហការ ចែករំលែក ព័ត៌មាន បទពិសោធន៍និងលទ្ធផលស្រាវជ្រាវយ៉ាងសកម្មជាមួយ WHO និងប្រទេសផ្សេងៗទៀត ជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក៏ដូច ជាប្រកៀកស្មាជាមួយចិននិងប្រទេសដទៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតលើកនេះ។

        តាងនាមភាគីចិន លោកឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម Xiong Bo បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងសមាគមន៍កាកបាទក្រហមវៀតណាម ដែលបានជួយឧបត្ថម្ភដល់ ប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈរូបភាពដ៏សមស្រប។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កញ្ចប់ឧបករណ៍ សម្ភារៈសុខាភិបាល ដ៏ថ្លៃថ្លានេះនឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Wuhan ភ្លាមៗផងដែរ។

        ក្នុងឱកាសនេះដែរ សមាគមន៍កាកបាទក្រហមវៀតណាមបានចលនា បណ្ដាអង្គការនិងបុគ្គល រៃអង្គាសផ្ដល់ជូនប្រជាជនចិនកញ្ចប់ឧបករណ៍ សម្ភារៈសុខាភិបាលក្នុងតម្លៃ១សែនដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ