វៀតណាមប្រឆាំងជំទាស់តៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh

(VOVWORLD) - អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមបានអះអាងម្តងហើយម្តងទៀតថា តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ  Truong Sa របស់វៀតណាម គឺជាទង្វើដែលរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់វៀត ណាម។

វៀតណាមប្រឆាំងជំទាស់តៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh - ảnh 1អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ។ (រូបថត៖ VOV)

នាថ្ងៃទី ៣១ មីនា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការប្រកាសរបស់តៃវ៉ាន់ក្នុងការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa  របស់វៀត ណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមបានអះអាងម្តងហើយម្តងទៀតថា តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ  Truong Sa របស់ វៀតណាម គឺជាទង្វើដែលរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀត ណាមចំពោះប្រជុំកោះទាំងនេះ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ; ធ្វើឱ្យស្ថានការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមប្រឆាំងជំទាស់ជាដាច់ខាត និងស្នើឱ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ខាងលើ ហើយកុំប្រព្រឹត្តទៅទង្វើបំពានប្រហាក់ប្រហែលម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ