វៀតណាមផ្តល់សេវាកម្មសាធារណៈចំនួន ៦ បន្ថែមទៀត ដើម្បី​ជួយឧបត្ថម្ភ​ប្រជាជន និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19

(VOVWORLD) - ចាប់ពីថ្ងៃទី ១២ ខែឧសភា វិបផតថលសេវាសាធារណៈ (Web Portal ) បានផ្ដល់សេវាកម្មសាធារណៈចំនួន ៦ បន្ថែមទៀត ដើម្បី ជួយឧបត្ថម្ភប្រជាជន និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19។

ខុទ្ទកាល័យរដ្ឋាភិបាល នាថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១២ ខែឧសភា វិបផតថលសេវាសាធារណៈ (Web Portal ) បានផ្ដល់សេវាកម្មសាធារណៈចំនួន ៦ បន្ថែមទៀត ដើម្បី ជួយឧបត្ថម្ភប្រជាជន និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19។ សេវាកម្មទាំងនេះរួមមាន៖ ការជួយឧបត្ថម្ភនិយោជិកនិងនិយោជក; ប្រកាសនិងពន្យារពេលនៃការទូទាត់ពន្ធអង្គភាពសាជីវកម្មនិងបុគ្គល ;ទទួលនិងដោះស្រាយការសម្ដែងមតិយោបល់ការលើកសំណើរជួយឧបត្ថម្ភដល់ប្រជាជន និងអង្គភាពអាជីវកម្មដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19។

តាមគម្រោង សេវាកម្មសាធារណៈថ្មីទាំងនេះនៅលើ វិបផតថលសេវាសាធារណៈជាតិនឹងជួយឧបត្ថម្ភដល់និយោជិកចំនួន ៤ លាននាក់ និងនិយោជកដែលជួបការលំបាកដោយសារ ជំងឺរាតត្បាត COVID – 19 ព្រមទាំងកាត់បន្ថយពេលវេលាអនុវត្តពី ៦ ទៅ ១០ ថ្ងៃធ្វើការ សម្រាប់សមុខសញ្ញានីមួយៗ បើ ប្រៀបធៀបនឹងដំណើរការអនុវត្តផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ