វៀតណាមផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំពារពលរដ្ឋក្នុងអំឡុងពេលរីករាលដានជំងឺ Covid-19

(VOVWORLD) -  នៅក្នុងសន្និសីទកាសែតជាប្រចាំតាមអ៊ិនធឺណិតរបស់ក្រសួងការបរទេសវៀតណាម ដែលធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា ការគាំពារពលរដ្ឋគឺជាកិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាម និងជាអាទិភាពខ្ពស់បំផុត ក្នុងអំឡុងពេលរីករាលដាលជំងឺរាតត្បាតនេះ។

វៀតណាមផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំពារពលរដ្ឋក្នុងអំឡុងពេលរីករាលដានជំងឺ Covid-19 - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ តាមអ៊ិនធឺណិត (រូបថត៖ Lâm Khánh/TTXVN)

ឆ្លើយសំណួររបស់អ្នកកាសែត ទាក់ទងទៅនឹងស្ថានភាពដែលពលរដ្ឋវៀតណាមជាច្រើន បានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ ដោយសារប្រទេសនិងតំបន់ដែនដីមួយចំនួន បានរឹតបន្តឹងជើងហោះហើរនិងបិទផ្លូវហោះហើរអន្តរជាតិដើម្បីរាំងស្កាត់់ Covid ១៩ នោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានថ្លែងថា៖ “ក្រសួងការបរទេសក៏បានបញ្ជាណែនាំឲ្យបេសកកម្មតំណាងវៀតណាមនៅឯបរទេស ធ្វើការតាមដាននិងសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៅក្នុងប្រទេសសាមី  នូវព័ត៌មានជាក់លាក់ ស្តីពីគោលការណ៍ឆ្លងដែន ព្រមទាំងបានអះអាងថា ពលរដ្ឋវៀតណាមអាចវិលត្រឡប់មកស្រុកកំណើតវិញ ដោយមិនត្រូវការលិខិតបញ្ជាក់ពីបេសកម្មការទូតវៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះនោះឡើយ។ ក្នុងរយៈពេលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនាស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសបានជួយឧបត្ថម្ភពលរដ្ឋវៀតណាមជាង ៨០០ នាក់។ រហូតមកដល់ពេលនេះ មានពលរដ្ឋវៀតណាមប្រមាណ ៤០ នាក់កំពុងជាប់គាំងនៅឯព្រលានយន្តហោះបរទេស។ ស្ថាប័នតំណាងវៀតណាម ក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរ ដើម្បីធានាការថែទាំសុខភាព ផ្តល់សំភារៈចាំបាច់ និងបន្តស្វែងរកជើងហោះហើរសមស្របផងដែរ"។

សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម ដែលត្រូវការបន្តទិដ្ឋាការក្នុងកំឡុងពេលនៃការផ្ទុះឡើងជំងឺ Covid 19 ក្រសួងការបរទេសបានឲ្យដឹងថា ពួកគេនៅតែអាចបំពេញបែបបទសុំពន្យាទិដ្ឋាការនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងនគរបាល តាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ