វៀតណាមផ្តល់អាទិភាពពង្រឹងសមត្ថភាពក្នុងប្រព័ន្ធសុខាភិបាលមូលដ្ឋាន

(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានផ្តល់អាទិភាពពង្រឹងសមត្ថភាពក្នុងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដោយផ្គត់ផ្គង់សេវាកម្មថែទាំសុខភាពបឋមដ៏ល្អសំរាប់ប្រជាជនហើយនេះគឺជាមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវការថែទាំសុខភាពសំរាប់មហាជន ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។
វៀតណាមផ្តល់អាទិភាពពង្រឹងសមត្ថភាពក្នុងប្រព័ន្ធសុខាភិបាលមូលដ្ឋាន - ảnh 1 រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី  Nguyen Thi Kim Tuyen

នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី  Nguyen Thi Kim Tuyen នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកនាថ្ងៃទី ២១ ខែឧសភា នៅទីក្រុង Geneva ប្រទេសស្វ៊ីស។ លោកស្រី Nguyen Thi Kim Tuyen បានមានប្រសាសន៍ថា ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលមូលដ្ឋាន និងផ្គត់ផ្គង់សេវាថែទាំសុខភាពបឋមសំរាប់ប្រជាជននោះ វៀតណាមមានផែនការសកម្មភាពដ៏មានមហិច្ឆតា មួយ និងប្តេជ្ញាខាងនយោបាយដ៏រឹងមាំ ដើម្បីលើកកម្ពស់សមត្ថភាពមណ្ឌលសុខភាពឃុំចំនួន ១១.០០០ ។ លោកស្រីបន្តទៀតថា ជាមួយនឹងការវិនិយោគផ្ដោតលើការថែទាំសុខភាពបឋម ធ្វើកំណែទម្រង់យន្តការហិរញ្ញវត្ថុ ព្រមទាំងពង្រឹងធនធានមនុស្សខាងសុខភាព និងបង្កើនការប្រើប្រាស់ថ្នាំ វ៉ាក់សាំង និងផលិតផលវេជ្ជសាស្ត្រ   ផ្សេងៗទៀតនោះ វៀតណាមកំពុងកសាងប្រព័ន្ធសុខភាពប្រកបដោយសមភាពនិងប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការគ្របដណ្តប់លើការថែទាំសុខាភាពមហាជននិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ