វៀតណាមម្ចាស់ការ សកម្ម និងរួមចំណែកទំនួលខុសត្រូវចំពោះអាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូ គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបន្តអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ 
វៀតណាមម្ចាស់ការ សកម្ម និងរួមចំណែកទំនួលខុសត្រូវចំពោះអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពចំនួន ១៤/១៧ ក្នុងចំណោមសកម្មភាពនៃកិច្ចប្រជុំកំពូលលើកនេះ (រូបថត៖ VGP)

តបតាមការអញ្ជើញរបស់ព្រះមហាត្សត្រនៃប្រ៊ុយណេ ប្រធានអាស៊ានឆ្នាំ ២០២១ លោក Hasanal Bolkiah ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តី លោកPham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង លើកទី៣ ជាទម្រង់អនឡាញ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូ គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបន្តអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ បន្តពង្រីកលទ្ធផលល្អរបស់ប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបន្តចូលរួមយ៉ាងម្ចាស់ការនិងសកម្ម រួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន សម្របសម្រួលជាមួយប្រធានប្រ៊ុយណេ ដើម្បីជំរុញអាទិភាពរបស់វៀតណាមក្នុងឆ្នាំអាស៊ាន ២០២០ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាទិភាពរបស់ឆ្នាំអាស៊ាន ២០២១ ជាពិសេសលើការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការវាយតម្លៃលើការអនុវត្តធម្មនុញ្ញអាស៊ាន ការកសាងចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងការលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់។

កិច្ចប្រជុំកំពូលនេះ គ្រោងនឹងនឹងប្រកាសឯកសារចំនួន ១០; អនុម័តលើឯកសារចំនួន ២៥ ទទួលស្គាល់ឯកសារចំនួន ៦៦ រួមមាន សេចក្តីប្រកាសមួយចំនួន យុទ្ធសាស្ត្រ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ផែនការសកម្មភាព របាយការណ៍ ឯកសារចក្ខុវិស័យ ... ក្នុងវិស័យជាច្រើនក្នុងសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ