វៀតណាមមានការព្រួយបារម្ភអំពីអំពើហឹង្សាបន្តកើតឡើងនិងការប្រឆាំងនឹងការរើសអើងជាតិសាសន៍ជ្រុលនិយមនៅតំបន់ West Bank

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែមិថុនា បានបើកកិច្ចប្រជុំជាបន្ទាន់ ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។

វៀតណាមមានការព្រួយបារម្ភអំពីអំពើហឹង្សាបន្តកើតឡើងនិងការប្រឆាំងនឹងការរើសអើងជាតិសាសន៍ជ្រុលនិយមនៅតំបន់ West Bank - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការបន្តកើតមានឡើងអំពើហឹង្សានៅតំបន់ West Bank រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងនោះមានទាំងការប្រើប្រាស់កម្លាំងហួសហេតុនិងបាតុភូតជ្រុលនិយមការរើសអើងជាតិសាសន៍ លោកឯកអគ្គរដ្ឋទូត វៀតណាមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធបង្កើនកិច្ចប្រឹងប្រែងដើម្បីនាំភាគីវិលត្រឡប់ មករកការចរចាឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ  រួមមានការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយហ្សេរុយ សាឡឹមខាងកើតដែលជារដ្ឋធានីរបស់ខ្លួន រួមរស់ជាមួយគ្នាដោយសន្តិវិធីជាមួយរដ្ឋអ៊ីស្រាអែល ដោយមានខ្សែព្រំដែនសុវត្ថិភាព បានអន្តរជាតិទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិនិងដំណោះស្រាយដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ទាក់ទងនឹងបញ្ហាមនុស្សធម៌ ប្រធានបេសកកម្មវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរ ជាតិ គាំទ្រសេចក្តីអំពាវនាវនេះរបស់អង្គការសហប្រជាជាតិ និងមានសកម្មភាពឆ្លើយតបជាបន្ទាន់ផ្សេងទៀត ដែលធ្វើឡើងដោយទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សានិងឆ្នេរ និងតំបន់ West Bank៕

ប្រតិកម្មទៅវិញ

ផ្សេងៗ