វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយប្រទេសអាស៊ាន

(VOVworld) - នៅខាងក្រៅក្របខ័ណ្ឌសន្និសីទក្រៅផ្លូវការរបស់មេបញ្ជាការកម្លាំង យោធាបណ្ដាប្រទេសអាស៊ានលើកទី១២ (ACDFIM-១២) ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ដល់ទី១១ កុម្ភៈ នៅម៉ាឡេស៊ី ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាមបានមានជំនួបសន្ទនាទ្វេភាគីជាមួយប្រធាន គណៈប្រតិភូរបស់ប្រ៊ុយណេ ថៃ ឡាវ និងកម្ពុជា។
វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយប្រទេសអាស៊ាន - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty (ខាងឆ្វេង)ជួបសន្ទនាជាមួយ
មេបញ្ជាការបណ្ដាកម្លាំងប្រដាប់អាវុធប្រ៊ុយណេ (រូបថត៖qdnd.vn)

ក្នុងជំនួបជាមួយអគ្គសេនាធិការរងកងទ័ពប្រជាជនឡាវ ឧត្តមសេនីយ៍ឯក
Do Ba Ty បានស្នើរឲ្យកម្លាំងការពារព្រំដែននៃប្រទេសទាំង២បង្កើនកិច្ចសហការ
 ផ្លាស់ប្ដូរព័ត៏មាន យាមល្បាតខ្សែព្រំដែន ទប់ស្កាត់អំពើខុសច្បាប់នានានៅតំបន់ ព្រំដែនសំដៅថែរក្សាខ្សែព្រំដែនវៀតណាម-ឡាវឲ្យបានសន្តិភាពនិងស្ថិរភាព។ ក្នុងជំនួបជាមួយមេបញ្ជាការកងយោធពលខេមរៈភូមិ្ទកម្ពុជា ឧត្តមសេនីយ៍ឯក
Do Ba Ty បានអះអាងថថាទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំង២ដើរ តួនាទីដ៏សំខាន់ក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅតំបន់។នៅជំនួប ជាមួយមេបញ្ជាការបណ្ដាកម្លាំងប្រដាប់អាវុធប្រ៊ុយណេ ឧត្តមសេនីយ៍ឯក Do
Ba Ty វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ប្រ៊ុយណេសំរាប់កងទ័ពវៀត
ណាម ក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបាល។នៅជំនួបជាមួយមេបញ្ជាការ
កម្លាំង យោធាថៃ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរឲ្យភាគីទាំង២នាពេល
ខាងមុខ ត្រូវបង្កើនសកម្មភាបសហប្រតិបតិ្តការយោធា ជាពិសេសគឺកងទ័ព
ជើងទឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ