វៀតណាមមិនទុកឲ្យអាសន្នរោគ Mes-CoV ជ្រៀតចូលទេ

វៀតណាមមិនទុកឲ្យអាសន្នរោគ Mes-CoV ជ្រៀតចូលទេ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត Dương Ngọc/TTXVN)


(VOVworld)-ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគ្រស្មាញរបស់រោគជំងឺរលៀកផ្លូវដង្ហើមយ៉ាង
រហ័សMES-CoV ផ្ទុះឡើងដោយមេរោគ Corona ជាប្រភេទវីរុសគ្រោះថ្នាក់ ដែល
កើតមានឡើងនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២មិថុនា នៅទីក្រុងហាណូយក្រសួង
សុខាភិបាលវៀតណាម បានបើកកិច្ចប្រជុំបន្ទាន់ នៃគណៈកម្ម​ការទទួលបន្ទុកការ
ងារបង្ការប្រឆាំងជំងឺនេះ សំដៅពិភាគ្សារាល់ដំណោះស្រាយ មិនទុកឲ្យជំងឺ Mes-
CoV ជ្រៀតចូលក្នុងវៀតណាមឡើយ។ នៅក្នុងកិច្ចប្រជុំនេះ ស្ថាប័ន គ្រប់គ្រងអន្តោ
ប្រវេសន៍របស់វៀតណាមបានឲ្យដឹងថា មានជនកូរ៉េខាងត្បូងជាង១ពាន់ នាក់បាន
ធ្វើដំណើរចេញចូលវៀតណាមជារៀងរាល់ថ្ងៃ។ ដោយហេតុនេះ គ្រោះ អាសន្នឆ្លង
ជំងឺចូលមកវៀតណាមគឺខ្លាំងណាស់។ ក៏នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រី ក្រសួង
សុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសំណូមពរ ឲ្យ ច្រកព្រំ
ដែនអន្តរជាតិនានា ផ្សព្វផ្សាយជនមកពីតំបន់មានជំងឺ Mes-CoV ដើម្បីបំពេញបែប
បទ​ ធ្វើការបានតាមដានអការៈរោគ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល  លោកស្រី Nguyen
Thi Kim Tien ក៏បានសំណូមពរឲ្យក្រសួងផ្នែកទាក់ទិននានា អនុវត្តរាល់វិធានការ
បង្ការប្រឆាំងនឹងជំងឺនេះផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ